ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

បរទេស៖  ក្រុមហ៊ុន Google បានចេញផ្សាយ ទិន្នន័យអំពីចំនួន នៃការស្វែងរក (Search) ប្រចាំឆ្នាំ ២០១៥ (Year in Search 2015) ហើយក៏បង្ហាញឲ្យដឹង អំពីប្រធានបទ ពេញនិយម និងចាប់អារម្មណ៍បំផុត ដែលមនុស្ស​ជុំវិញពិភពលោក បានស្វែងរក តាមរយៈគេហទំព័រ Google។

យ៉ាងណាមិញ ក្រុមហ៊ុន Google មិនបានផ្តល់ចំនួន ឲ្យបានជាក់លាក់ អំពីប្រធានបទ ដែលត្រូវបានស្វែងរក ច្រើនជាងគេបំផុត ក្នុងបញ្ជីនៃគេហទំព័រ Google ទេ ប៉ុន្តែបានផ្តល់ជាសិ្ថតិ សំរាប់ប្រធានបទ និង ព្រឹត្តិការណ៍​ដែលមានការចាប់អារម្មណ៍បំផុត ប្រចាំឆ្នាំ។

ខាងក្រោមនេះ គឺជាប្រធានបទ ចំនួន ១០ ដែលពេញនិយម និង មានអ្នកស្វែងរក តាមគេហទំព័រ Google ច្រើនបំផុត ប្រចាំឆ្នាំ ២០១៥៖

១) ប្រធានបទ៖ ហេតុការណ៍ បំផ្ទុះគ្រាប់បែក និងដែលកើតឡើង កាលពីខែវិច្ឆិកា - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ៨៩៧ លាន​ដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

២) ប្រធានបទ៖ ការចាក់បញ្ចំង ទើបតែពេលថ្មីៗ ប៉ុន្តែធ្វើឲ្យមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ១៥៥ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

៣) ប្រធានបទ៖ កញ្ញា Caitlyn Jenner ជាអតីតតារាសម្តែង ក្នុងកម្មវិធីទូរទស្សន៍ និងជា កីឡាករ អូឡាំពិក ដែលប្រាប់រឿងរ៉ាវ របស់នាង ទៅកាន់ពិភពលោក - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ៣៤៤ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

៤) ប្រធានបទ៖ តារាចម្រៀង Adele ចូលរួមកម្មវិធី Grammy Awards លើកទី៥៥ និង បទចម្រៀង ក្នុងអាល់ប៊ុមថ្មី ឈ្មោះ «25» ធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ៤៣៩ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

៥) ប្រធានបទ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ ជាប្រវត្តិសាស្ត្រ រវាងអ្នកប្រដាល់មិនដែលចាញ់ កាលពីខែឧសភា កន្លងទៅនេះ - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ២១៦ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

៦) ប្រធានបទ៖ ក្រុមកីឡាករបាលទាល់នារី នៃសហរដ្ឋអាមេរិក បានលើកពាន Women’s World Cup 2015 កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៥ - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ១១៣ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

៧) ប្រធានបទ៖ ការបង្ហាញកាយវិការ ពេលកំពុងថ្លែងសុន្ធរកថា របស់បេក្ខភាពប្រធានាធិបតី មកពី គណបក្សសាធារណរដ្ឋអាមេរិក លោក Donald Trump នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក កាលពីខែតុលា កន្លងទៅនេះ - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ៣៣៨ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

៨) ប្រធានបទ៖ សេ្តច William នៅចក្រភពអង់គ្លេស បានបុត្រីមួយអង្គទៀត កាលពី ខែ​កក្កដា កន្លងទៅនេះ - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ១០៥ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

៩) ប្រធានបទ៖ សេតវិមាន The White House បានបញ្ចាំងភ្លើងពណ៌ឥន្ធូរ ក្រោយពីតុលាការ កំពូលអាមេរិក បានប្រកាសឲ្យ - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ១០៨ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

១០) ប្រធានបទ៖ ពានរង្វាន់ Oscar លើកទី៨៧ នៅសហរដ្ឋអាមេរិក ប្រចាំឆ្នាំ២០១៥ នៅតែមានអ្នកចង់ដឹងថា តើតារាហូលីវូដណាខ្លះ បានពានរង្វាន់ - មានអ្នកចូលស្វែងរក លើគេហទំព័រ Google លើសពី ៤០៦ លានដង

ប្រធានបទ ពេញនិយមបំផុត ដែលមនុស្ស ជុំវិញពិភពលោក Search ក្នុង Google ប្រចាំឆ្នាំ ២០១៥ នេះ!

ប្រភព ៖ /

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត