ឃាត់ខ្លួន​បុរស​៣​នាក់ ​កំពុង​ដើរ​លក់​ទឹកឃ្មុំ​ក្លែងក្លាយ​ក្នុងភូមិ​ណ​ង​បួរ

ខេត្តមណ្ឌលគិរី ៖ នគរបាល​ស្រុក​កោះ​ញែក បាន​ធ្វើការ​ឃាត់​បុរស​៣​នាក់​ដែល​កំពុង​ដើរ​លក់​ទឹកឃ្មុំ​ក្លែងក្លាយ កាលពី​វេលា​ម៉ោង​០២ និង​៣០​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ណ​ង​បួរ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​ថា ពួក​គេ​ទាំង​៣​នាក់ (​អ្នកលក់​ទឹកឃ្មុំ​) បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ទៅ​ទិញ​ក្បាលទឹក​ឃ្មុំ​នៅ​ចំណុច​ភូមិ​អូរ​ត្រាវ ខេត្តរតនគិរី និង​បាន​សួរ​ពី​វិធី​លាយ​ទឹកឃ្មុំ​ក្លែងក្លាយ ពី​អ្នក​ភូមិ​នៅ​ទីនោះ (​ប៉ុន្ដែ​មិន​បាន​ស្គាល់ឈ្មោះ​អ្នក​ប្រាប់​) យក​មក​អនុវត្ត​ខ្លួនឯង​បន្ដ ។ ពេល​បាន​រូបមន្ដ​លាយ​រួច​ហើយ អ្នក​ទាំង​៣​នាក់ ក៏​បាន​ខ្ចី​សម្ភារ​អ្នក​ភូមិ​នៅ​ទីនោះ ដើម្បី​យក​មក​ធ្វើ​ទឹកឃ្មុំ​ក្លែងក្លាយ​ទុក​ដើរ​លក់ ដើម្បី​ចំណេញ​បាន​ច្រើន ។

បុរស​ទាំង​៣​នាក់ ១-​ឈ្មោះ​ជិន គង់ អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​វ៉ា​ត ដា​នី អាយុ​២៦​ឆ្នាំ និង​៣-​ឈ្មោះ​ឆាត វិ​ឆ័​យ អាយុ​២៤​ឆ្នាំទាំង​​៣​​នាក់​រស់នៅ​ភូមិ​វាល ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ សមត្ថកិច្ច​បាន​បង្ហាញ​វត្ថុ​តាង​មាន​ដូច​ជា ម៉ូតូ​ចំនូ​ន​២​គ្រឿង ខ្សែ​.​ក​១​ខ្សែ​, ចិញ្ចៀន​១​វង់​, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ប្រាក់​រៀល​ចំនួន​៥​ម៉ឺន​រៀល ។

សមត្ថកិច្ច​បន្ដ​ថា នៅ​ពេល​ឃើញ​អ្នកលក់​ទឹកឃ្មុំ​កំពុង​តែ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ ពេល​នោះ​អ្នកទិញ​បាន​កំពុង​តថ្លៃ​ជាមួយ​អ្នក​លក់ ។ សមត្ថកិច្ច​ឃើញ​ដូច្នេះ ក៏​ឃាត់​ទាំង​៣​នាក់ ដើម្បី​សួរ​ព័ត៌មាន ។ ក្នុង​ការ​លក់​នោះ គេ​លក់​ក្នុង​តម្លៃ​១​លី​ត្រ ៣៥.០០០​រៀល ប៉ុន្ដែ​នៅ​មិន​ទាន់​មាន​អ្នកទិញ​ទេ​។ ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់​ទៅ​តាម​នីតិវិធី​ច្បាប់ ។