ភ្ញាក់ផ្អើល​ក្មេង​ប្រុស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួនឯង ព្រោះតែ​មាន​ជំងឺ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង ដែល​ប្រភព​មួយ​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​តូចចិត្ត​មាន​ជំងឺ​ឧស្សាហ៍​ក្តៅខ្លួន​ជា​ប្រចាំ​ថ្ងៃ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​នប់​២ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។                     

យុវជន​គិត​ខ្លី មានឈ្មោះ​ស៊ូ រ៉ុ​ង អាយុ​១៥​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ  ។ ជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ចង​.​ក​ព្យូ​រ​ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់ ។ ចំពោះ​ប្រភព​ដែល​រាយការណ៍​ខុស​ៗ​គ្នា​ខ្លះ​ថា បណ្តាល​មក​ពី​តូចចិត្ត​ខឹង​ម្តាយ​ស្តីបន្ទោស ព្រោះតែ​ខ្លួន​ដើរ​លេង​ច្រើន ។