បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​​ទាំង​យប់ ឃាត់ខ្លួន​​៣​នាក់

ខេត្តកំពត ៖ កំលាំង​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច​ន្ទ័​មៈធុ​រិ​ទ្ធ ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​សំបុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​បាន​ចំនួន​៣​នាក់ និង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់ ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។ ទោះបីជា​យ៉ាងណា ជនសង្ស័យ​ទាំង​៣​នាក់  មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ  ។