វិធីធ្វើតេស្តថ្មី អាច​ទាយ៍ដឹងថា​អ្នក​អាច​រស់នៅ​បាន​យូរប៉ុណ្ណា

អ្នកវិទ្យាសាស្ត្រ​បានរកឃើញ​វិធីដ៏សាមញ្ញ​មួយ ដើម្បី​ទស្សទាយ៏​រយៈពេល​ដែលអាច​រស់បាន ដោយប្រើ​ចលនាធម្មតាៗ​បំផុត ដែល​អ្នកអាច​សាកនៅ​ផ្ទះបាន។ វេជ្ជបណ្ឌិត​បាន​បង្កើត​ការ​ធ្វើតេស្ត​មួយ បន្ទាប់ពីបាន​សម្គាល់​មើលអ្នក​ជំងឺរបស់​គាត់ ជាពិសេស​មនុស្ស​ចាស់ ដែលតែងតែ​ពិបាក​ធ្វើចលនា​ដូចជា ការលើក​របស់​ចេញ​ពីលើឥដ្ឋ ឬក្រោកឈរ​ពី​កៅអី។

វេជ្ជបណ្ឌិត​លោក Araujo បាន​និយាយ​ថា ភាព​បត់បែន, សមតុល្យ និងភាព​អំណត់​របស់អ្នក​ជំងឺអាច​ប្រើធ្វើជា​រង្វាស់​អាយុបាន។

ពិតប្រាកដ​ណាស់ ការធ្វើតេស្ត​នេះមិនទាមទារ​ការប្រើ​ឧបករណ៍​ថ្លៃៗអ្វីឡើយ។ ដើម្បីធ្វើតេស្ត​នេះបាន អ្នក​គួរស្លៀកខោ​អាវរលុងៗ។ ចាប់ផ្តើម​ធ្វើតេស្ត​ដោយការ​ឈរឲ្យ​ត្រង់​នៅចំកណ្តាល​បន្ទប់។ រួចអង្គុយ​ពែនភ្នែន (ដូចរូប) ហើយត្រូវ​ចាំថា មិនត្រូវ​ប្រើដៃ​ជួយឡើយ។ នៅពេលអ្នក​មានអារម្មណ៏​ស្រួលខ្លួន, ព្យាយាម​ក្រោកឡើង, ត្រូវ​យកចិត្ត​ទុកដាក់​មិនត្រូវ​ប្រើដៃច្រត់​ឡើយ។

វិធីធ្វើតេស្តថ្មី អាច​ទាយ៍ដឹងថា​អ្នក​អាច​រស់នៅ​បាន​យូរប៉ុណ្ណា

ការប្រលង​នេះទទួល​ពិន្ទុចាប់​ពី ១ដល់ ១០(៥ពិន្ទុ​សម្រាប់​ការអង្គុយ, ៥ពិន្ទុទៀត​សម្រាប់​ការប្រឹងក្រោក)។ រាល់ពេល​ដែលអ្នក​ប្រើដៃ ឬជង្គង់​ដើម្បីលើក​ខ្លួនអ្នក​ឡើង នោះនឹង​ត្រូវ​កាត់ ១ពិន្ទុ។ អ្នកក៏ត្រូវ​បាន​ដកពិន្ទុ ០.៥ ប្រសិនបើ​អ្នកបាត់បង់​សមតុល្យ ឬអ្នក​នៅមិន​នឹងន។ តេស្តនេះជាតេស្ត​ដំបូង​គេបង្អស់ ប៉ុន្តែ​វេជ្ជបណ្ឌិត Araujo បានរកឃើញថា វាអាច​ទស្សទាយ៏​ពីរយៈ​ពេលដែល​មនុស្ស​អាចរស់បាន​យ៉ាង​ពិតប្រាកដ។

គាត់បាន​ធ្វើតេស្តទៅ​លើអ្នកជំងឺ​របស់គាត់ចំនួន ២០០០នាក់​ចាប់ពីអាយុ ៥១-៨០ឆ្នាំ ហើយរកឃើញ​ថា អ្នកដែល​បានពិន្ទុតិច​ជាង ៨នៅក្នុង​ការធ្វើតេស្ត​នេះ បញ្ជាក់ថា គេនឹង​ស្លាប់​ក្នុងរយៈ​ពេល ៦ឆ្នាំខាង​មុខទៀត។

អ្នកដែលបាន​ពិន្ទុ ៣ ឬតិចជាងនេះ​នឹងស្លាប់ក្នុង​កំឡុង​ពេល ៦ឆ្នាំខាងមុខ​ទៀត។ លោក Araujo បានស្រាវជ្រាវតែចំពោះ​អ្នក​ជំងឺអាយុ ៥០ឡើង​តែប៉ុណ្ណោះ ដូច្នេះ​លទ្ធផល​នឹង​មិនដូច​លទ្ធផល​ដែលទទួលបាន​ពីក្មេងៗ​ឡើយ។

ប៉ុន្តែដោយ​មិនគិត​លើអាយុ ការធ្វើតេស្ត​អាចនឹង​បង្ហាញ​អ្នកពីស្ថានភាព​សុខភាព​របស់​អ្នក។ ប្រសិនបើ​អ្នក​អាយុក្រោម ៥០ឆ្នាំ ហើយមាន​បញ្ហាការធ្វើ​ចលនា នេះអាច​បង្ហាញថា អ្នក​មាន​បញ្ហា​សុខភាព៕

ដោយ៖ ដារ៉ា

ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើតេស្តថ្មី អាច​ទាយ៍ដឹងថា​អ្នក​អាច​រស់នៅ​បាន​យូរប៉ុណ្ណា