តើ​អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​ពេល​មើលថែ​ទារក​

តើ​អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​ពេល​មើលថែ​ទារក​

​កាល​ពី​លើកមុខ​យើងខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការថែទាំ​ទារក​ដែល​ទើប​នឹង​កើត​រួចមកហើយ ចំណែកឯ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​មួយចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​ដែល​មើលថែ​កូន​អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ច្របាច់​ថ្ពាល់​កូន​
មាន​ឳ​ពុក​ម្តាយ​មួយចំនួន​ចូលចិត្ត​ច្របាច់​ថ្ពាល់​កូន​លេង​ណាស់ ជា​ពិសេស​អ្នក​ក្រៅ នៅពេល​ដែល​ឃើញ​កូន​គួរ​ឱ្យ​ស្រលាញ់​តែងតែ​ច្របាច់​ថ្ពាល់​កូន​លេង​ជានិច្ច នេះ​ជា​ទង្វើ​ដែល​ប៉ះពាល់​ដល់​កូន​ខ្លាំងណាស់ ដោយសារ​តែ​ពេល​ដែល​អ្នក​ច្របាច់​ច្រើន នោះ​កូន​ងាយ​នឹង​មាន​អាកា​រៈហៀរ​ទឹក​មាត់ច្រើន ហើយ​អាច​នឹង​មាន​ជំងឺ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​មាត់​ទៀតផង​។​

មិន​ត្រូវ​កំដ​រគេង​
មាន​ឳ​ពុក​ម្តាយ​មួយចំនួន​តែងតែ​ដាក់​កូន​គេង​នៅ​ចំ​កណ្តាល​ពួកគេ នេះ​ជា​ទង្វើ​ដែល​អាច​ធ្វើ​ឱ្យ​កូន​ខ្វះ​អុកស៊ីសែន ប៉ះពាល់​ដល់​ការលូតលាស់​នៃ​ខួរក្បាល​កូន ដែល​អាច​ធ្វើ​ឱ្យ​កូន​តែងតែ​សុបិន្ត​អាក្រក់ ហើយ​យំ​ច្រើន​ទៀត​ផង​នៅពេល​ដែល​កំពុង​តែ​គេង​។​

មិន​ត្រូវ​យោរ​កូន​ពេល​គេ​គេង​
នៅពេល​ដែល​កូន​គេង អ្នក​មិន​ត្រូវ​យោរ​កូន​ឱ្យ​គេង​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​ខួរក្បាល​កូន​យោរ​តាម​អង្រង់ បើ​ធ្ងន់ធ្ងរ​អាចធ្វើឱ្យ​ប្រេះ​សរសៃឈាម​កូន ហើយ​កូន​នឹង​មាន​ប្រាជ្ញា​ចុះខ្សោយ ថែម​ទាំង​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង​។​

មិន​ត្រូវ​ប្រើ​ខោ​ទឹកនោម​ក្រៅពី​ខោ​ដែល​ធ្វើ​ពី​សំលី​
ក្រៅពី​ខោ​ទឹក​នោម​ដែល​ធ្វើ​ពី​សំលី អ្នក​មិន​ត្រូវឱ្យ​កូន​ប្រើ​នោះទេ ព្រោះ​វា​មិន​ជក់ទឹក មិន​មាន​ខ្យល់​ចេញចូល ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ស្បែក​កូន ជាងនេះទៅទៀត​មេរោគ​នឹង​អាច​ជ្រាត​ចូល នោះ​ស្បែក​កូន​នឹង​ងាយ​ប្រតិកម្ម​ជា​មិនខានឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។