ជនសង្ស័យ​រក្សារ​ទុក និង ចែកចាយ​គ្រឿងញៀន ២ នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក បង្ក្រាប​បាន

ខេត្តរតនគិរី ៖ ជនសង្ស័យ​រក្សាទុក និង ចែកចាយ​គ្រឿងញៀន ២ នាក់ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក​ធ្វើការ​បង្ក្រាបបាន​នៅ​ចំណុច​ផ្ទះសំណាក់ «​ពេ​ជ ហ៊ុន​» ស្ថិតនៅ​ភូមិ​ទេស​អន្លុង សង្កា​ត​បឹង​កន្សែង ក្រុង​បាន​លុង នៅវេលា​ម៉ោង​១៩ និង ៣០​នាទី ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ។ តាម​ប្រភពពី​សមត្ថកិច្ច​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​បានឱ្យដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ វណ្ណា ឡូយ ភេទ​ប្រុស​អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ភ្នុំ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ​មិន​ពិតប្រាកដ ។ ទី​២​ឈ្មោះ ហុង ង​ន់​សេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់​ត្រី​មាន​ទីលំនៅ​ភូមិ​ស្លាបក្តោង​ឃុំ​ជប់់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ។​ សម្ភារៈ​ដកហូត​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សារធាតុ​ញៀន​ចំនួន ១០ កញ្ចប់​ធំ និង ម៉ូតូ​ហុងដា​វ៉េវ​ឆ្លាម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ចាម​១D៣៩២២ ចំនួន​មួយគ្រឿង ទូរ​សព្ទ​ដៃ​មួយគ្រឿង​ផងដែរ ។

ជនសង្ស័យ​រក្សារ​ទុក និង ចែកចាយ​គ្រឿងញៀន ២ នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក បង្ក្រាប​បាន

ជនសង្ស័យ​រក្សារ​ទុក និង ចែកចាយ​គ្រឿងញៀន ២ នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក បង្ក្រាប​បាន

​ប្រភព​បានឱ្យដឹងថា នគរបាល​បាន​តាម​មុខសញ្ញា​បី​យប់​បី​ថ្ងៃ​មកហើយ​ទើប​ឈានដល់​ការបង្ក្រាប​បានតែ​ម្តង ជនសង្ស័យ​បាន​ដឹកជញ្ជូន​គ្រឿងញៀន​បង្កប់​ក្នុង​កញ្ឆេ​លក់​ត្រី​ពី​ខេត្ត​ត្បូងឃ្មុំ​ទៅមក​ខេត្តរតនគិរី ។ លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក​បាន​បង្ហើប​ថា​លោក​កំពុង​ស្រាវជ្រាវ​បន្ត​មុខសញ្ញា​ទ្រុងទ្រាយ​ធំ​នៅ​ថ្ងៃ​ខាងមុខ ។ ប៉ុន្តែ​សម្រាប់​ខេត្តរតនគិរី​នេះ​ធ្លាប់បាន​បង្ក្រាប​ញឹកញាប់​ដែរ តែ​បានតែ​ទ្រង់ទ្រាយ​តូចតាច ទ្រុងទ្រាយ​ធំ​មិន​ដែលមាន​នោះទេ​មជ្ឈដ្ឋាន​កំពុង​រង់ចាំ​មើល​សម្តី​លោក ផន ទុំ និយាយថា នឹង​ឈានដល់​បង្ក្រាប​ទ្រុងទ្រាយ​ធំ​ប្រាកដ​ជាមាន​ស្នាដៃ​ធំ​ជាង​សមត្ថកិច្ច​ទាំងអស់​ក្នុង​ខេត្ត​មួយ​នេះ​មិនខានឡើយ ។ ឯ​ជនសង្ស័យ​ដែល​បង្ក្រាបបាន​ខាង​នោះ​លើ​នោះ​ត្រូវបាន​កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ (​ប្រភព TV5)

ជនសង្ស័យ​រក្សារ​ទុក និង ចែកចាយ​គ្រឿងញៀន ២ នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក បង្ក្រាប​បាន  ជនសង្ស័យ​រក្សារ​ទុក និង ចែកចាយ​គ្រឿងញៀន ២ នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក បង្ក្រាប​បាន