អ្នក​ម្ដាយ​សុខចិត្ត​ទៅ​ថត​រឿង​សិច​ យក​លុយ​ទិញ​អំណោយ​ណូអែល​ថ្លៃ​ៗ​ឱ្យ​កូន

អ្នក​ម្ដាយ​សុខចិត្ត​ទៅ​ថត​រឿង​សិច​ យក​លុយ​ទិញ​អំណោយ​ណូអែល​ថ្លៃ​ៗ​ឱ្យ​កូន

នារី​វ័យ​២០​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា​​ នាង​ពិត​ជា​ខ្លោច​ចិត្ត​ជា​ខ្លាំង​ ពេល​ឮ​កូន​ប្រុស​អាយុ​៥​ឆ្នាំ​របស់​នាង​ត្អូញត្អែ​ទាំង​តូច​ចិត្ត​ថា គេ​អត់​បាន​កាដូ​ថ្លៃ​ៗ​ដូច​ពួកម៉ាក​គេ​។

 
អ្នក​ម្ដាយ​សុខចិត្ត​ទៅ​ថត​រឿង​សិច​ យក​លុយ​ទិញ​អំណោយ​ណូអែល​ថ្លៃ​ៗ​ឱ្យ​កូន
 
Megan Clara អ្នក​ម្ដាយ​វ័យ​ក្មេង​ដែល​ត្រូវ​ចិញ្ចឹម​កូន​តែ​ម្នាក់​រូប​នេះ​ធ្លាប់​តែ​រក​ប្រាក់បាន​ជាង​១០០​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ បាន​ទិញ​អំណោយ​ធម្មតា​ៗ​ឱ្យ​កូន​ប្រុស ដូច​ជា​តុក្កតា​ថោកៗ និង​ខោអាវ​ថ្មី​ប៉ុន្មាន​សម្រាប់​​កាល​ពី​ឆ្នាំ​មុន​។ ប៉ុន្តែ​ដោយ​សារ​អាណិត​កូន​ពេក នាង​ក៏​បាន​សច្ចា​នឹង​ខ្លួន​ឯង​នឹង​រក​លុយ​ទិញ​របស់​ថ្លៃ​ៗ​ឱ្យ​កូន​នាង​ឱ្យ​បាន​ក្នុង​ឆ្នាំ​២០១៥​នេះ​។
 
ហេតុ​នេះ​ នាង​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​នេះ​ទៅ​ថត​រឿង​ស្រើបស្រាល​ ដោយ​រក​ប្រាក់​បាន​ជាង​៧០០​ដុល្លារ​ក្នុង​មួយ​ឈុត​ដើម្បី​ទុក​ធ្វើ​ពិធី​បុណ្យ​គ្រិស្តម៉ាស​ជាមួយ​កូន​នាង​ឱ្យ​បាន​ហ៊ឹកហ៊ាក់​ដូច​គេ​។   Megan ​បាន​ចំណាយ​ប្រាក់​ជាង​២០០០​ដុល្លារ​ដើម្បី​ទិញ​របស់​ឱ្យកូន​ប្រុស​​នាង​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ បើ​គិត​ទៅ​ឆ្នាំ​មុន នាង​ចំណាយ​ប្រាក់​តែ​ជាង​១០០​ដុល្លារ​ប៉ុណ្ណោះ​។
 
អ្នក​ម្ដាយ​សុខចិត្ត​ទៅ​ថត​រឿង​សិច​ យក​លុយ​ទិញ​អំណោយ​ណូអែល​ថ្លៃ​ៗ​ឱ្យ​កូន
 
អ្នក​ម្ដាយ​ដែល​គិត​ដល់​កូន​ប្រុស​រូប​នេះ​បាន​និយាយ​ទៀត​ថា នាង​មិន​ខ្វល់​ទេ​ ទោះ​​អ្នក​ណា​គិត​អី​អាក្រក់​ពី​នាង ក៏​គិត​ទៅ តែ​សំខាន់​នាង​បាន​បំពេញ​អ្វី​ដែល​កូន​នាង​ចង់​បាន ហើយ​កុំ​និយាយ​ថា​កូន​នាង​ទំរើស​នោះ គឺ​គេ​ជា​កូន​ប្រុស​តែ​ម្នាក់​របស់​នាង​ ទើប​នាង​ត្រូវ​ធ្វើ​ដើម្បី​គេ​។ អ្នក​ផ្សេង​ទៀត​អាច​មាន​ចិត្ត​ច្រណែន​នាង​ផង​ ទើប​រិះគន់​នាង​៕
 
ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ metro