រឿង​ហួសចិត្ត​ ៖​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនល្មើស​ ប៉ូលិស​ដឹង​ តែ​ពេល​តុលាការ​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​វិញ​ ប៉ូលិស​អត់​ដឹង​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ភូមិ​កណ្តាល​ ឃុំ​ស្វាយ​រមៀត​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ គឺ​នៅ​ពេល​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​ឈាន​ទៅ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​ ផាត​ វី​រៈ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៨១​ ដក​ប​ច​ខ​/១៥​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥​ របស់​លោក​ ហុ​ក​ វ៉ា​ន់​ធី​ណា​ ប្រធាន​សាលាដំបូង​ និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ ប៉ុន្តែ​នៅ​ពេល​ជន​ត្រូវ​ចោទ​បាន​បញ្ជូន​ខ្លួន​មក​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ ស្រាប់តែ​មាន​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​លេខ​៤៨៣​ដក​ប​ឈ​ច​/១៥​ ចុះ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ចេញ​ដោយ​លោក​ គឹ​ម​ ម៉េ​ង​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ទៅ​វិញ​ ដែល​សមត្ថកិច្ច​នគរបាល​អត់​ដឹង​ទាល់តែ​សោះ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ខាតបង់​សាំង​ម៉ូតូ​ និង​ពេលវេលា​ខំ​ស្វែង​តាម​រក​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​ដោយ​ឥតប្រយោជន៍​ ។​

​គួរ​រំលឹក​ជូន​ថា​ យុវជន​ឈ្មោះ​ ផាត​ វី​រៈ​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​កណ្តាល​ ឃុំ​ស្វាយ​រមៀត​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​ និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​ដំណាក់​ ឃុំ​ស្វាយ​រមៀត​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ហើយ​ត្រូវ​បាន​លោក​ ហុ​ក​ វ៉ា​ន់​ធី​ណា​ ជា​ប្រធាន​សាលាដំបូង​ និង​ជា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ នា​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥​ ។​ ក្រោយមក​ នៅ​ពេល​លោក​ចៅក្រម​ គឹ​ម​ ម៉េ​ង​ ក្លាយជា​ចៅក្រម​ស៊ើបសួរ​បន្ត​ពី​លោក​ចៅក្រម​ ហុ​ក​ វ៉ា​ន់​ធី​ណា​ ក៏​បាន​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​វិញ​ នា​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ តែ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​មិន​បានដឹង​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ ទើប​ខំ​ស្វែងរក​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​ពី​លើក​មុន​បាន​ នា​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ គឺ​ដូច​បាន​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឲ្យ​យក​មក​ដោះ​លែង​វិញ​ទាំង​ហួសចិត្ត​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​ព័ស្តុតាង​មួយ​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ការ​ពិត​ថា​ ស្ថាប័ន​តុលាការ​ និង​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ធ្វើការ​មិន​ស៊ីចង្វាក់​គ្នា​ទាល់តែ​សោះ​ ទើប​បង្ក​ឲ្យ​មានរឿង​ហួសចិត្ត​ដូច្នេះ​កើតឡើង​ ៕​

រឿង​ហួសចិត្ត​ ៖​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនល្មើស​ ប៉ូលិស​ដឹង​ តែ​ពេល​តុលាការ​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​វិញ​ ប៉ូលិស​អត់​ដឹង​  រឿង​ហួសចិត្ត​ ៖​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនល្មើស​ ប៉ូលិស​ដឹង​ តែ​ពេល​តុលាការ​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​វិញ​ ប៉ូលិស​អត់​ដឹង​រឿង​ហួសចិត្ត​ ៖​ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនល្មើស​ ប៉ូលិស​ដឹង​ តែ​ពេល​តុលាការ​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់ខ្លួន​វិញ​ ប៉ូលិស​អត់​ដឹង​