សង្ស័យពិធីករ ទូរទស្សន៍ MyTV លោក អ៊ែន ប៊ី បើកបុកម៉ូតូមួយ ធ្វើឲ្យនារី២នាក់ របួសធ្ងន់ ហើយបើករត់គេច យប់មិញ!

ភ្នំពេញ៖ ព្រឹកមិញនេះ មានការចែកចាយព័ត៌មាន ដ៏រសើបមួយនៅលើ បណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងគ្រោះថ្នាក់ចរារចរណ៍ ដែលត្រូវបានប្រភព ជាច្រើនអះអាងថា គឺជាពិធីករដ៏ ពេញនិយមមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ MyTV គឺលោក អ៊ែន ប៊ី បានបង្កឡើង នៅម្តុំក្បែរវត្តភ្នំ។

នេះបើតាមសារពីបណ្ដាមួយរូបបានឲ្យដឹង ទាក់ទងទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះថា កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី២៥ ខែធ្នូ មានរថយន្តលុច្សស៊ីស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-2312 មិនដឹងចេញមកពី ទីណានោះទេ តែពេលមកដល់ កន្លែងកើតហេតុ ពោលគឺនៅជិត ស្ថានីយ៍ប្រេងឥន្ធនៈ Total ក្បែរវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នោះស្រាប់តែរថយន្តវ៉ាក់អើ ជាមួយនឹងម៉ូតូមួយគ្រឿង ដែលមាននារី២នាក់ កំពុងតែជិះលើនោះ ក៏បណ្តាលឲ្យបុកគ្នាពេញទំហឹង ជាលទ្ធផលគឺ បណ្តាលឲ្យនារីទាំង២នាក់នោះ រងរបួសធ្ងន់។

សង្ស័យពិធីករ ទូរទស្សន៍ MyTV លោក អ៊ែន ប៊ី បើកបុកម៉ូតូមួយ ធ្វើឲ្យនារី២នាក់ របួសធ្ងន់ ហើយបើករត់គេច យប់មិញ!
ម្ចាស់រថយន្ត ក្នុងសម្លៀកបំពាក់ ពណ៌ស ដែលគេអះអាងថា គឺជាពិធីករលោក អ៊ែន ប៊ី

ប្រភពបានបន្តទៀតថា ក្រោយពីកើតហេតុហើយនោះ អ្នកបើកបរ មិនព្រមឈប់រថយន្ត ដើម្បីមើលជនរងគ្រោះ ឬក៏ដោះស្រាយនោះទេ បែរជាបើករថយន្តគេចខ្លួន ទៅវិញ។ តែទោះយ៉ាងណា កម្លាំងនគរបាលក៏ដេញចាប់​បាន ទាំងរថយន្ត និងអ្នកបើកបរនៅឯ ផ្លូវលេខ១៥៦ ម្តុំផ្សារដេប៉ូ ផងដែរហើយក្រោយមក ពេលដែលអ្នកបើកបរនោះ ចុះពីលើរថយន្តទើបគេស្គាល់ថា ជាពិធីករប្រចាំទូរទស្សន៍ MyTV គឺលោក អ៊ែន ប៊ី តែម្តង។

យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ នៅឡើយទេថា តើអ្នកបើកបររូបនោះ ពិតជាពិធីករដ៏ពេញនិយម លោក អ៊ែន ប៊ី ប្រាកដមែនឬយ៉ាងណានោះទេ។ Khmerload នឹងរង់ចាំការបកស្រាយ ពីលោក អ៊ែន ប៊ី ដោយក្តីរីករាយ ចំពោះព័ត៌មានដែលបាន រៀបរាប់ខាងលើ៕

សង្ស័យពិធីករ ទូរទស្សន៍ MyTV លោក អ៊ែន ប៊ី បើកបុកម៉ូតូមួយ ធ្វើឲ្យនារី២នាក់ របួសធ្ងន់ ហើយបើករត់គេច យប់មិញ!
សង្ស័យពិធីករ ទូរទស្សន៍ MyTV លោក អ៊ែន ប៊ី បើកបុកម៉ូតូមួយ ធ្វើឲ្យនារី២នាក់ របួសធ្ងន់ ហើយបើករត់គេច យប់មិញ!
សង្ស័យពិធីករ ទូរទស្សន៍ MyTV លោក អ៊ែន ប៊ី បើកបុកម៉ូតូមួយ ធ្វើឲ្យនារី២នាក់ របួសធ្ងន់ ហើយបើករត់គេច យប់មិញ!
សង្ស័យពិធីករ ទូរទស្សន៍ MyTV លោក អ៊ែន ប៊ី បើកបុកម៉ូតូមួយ ធ្វើឲ្យនារី២នាក់ របួសធ្ងន់ ហើយបើករត់គេច យប់មិញ!
សង្ស័យពិធីករ ទូរទស្សន៍ MyTV លោក អ៊ែន ប៊ី បើកបុកម៉ូតូមួយ ធ្វើឲ្យនារី២នាក់ របួសធ្ងន់ ហើយបើករត់គេច យប់មិញ!

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត