ចានមាស​ ដុំមាស និង បន្ទះមាស ជីករកឃើញក្នុងផ្នូរបុរាណ សម័យស្តេចហាន មានតម្លៃរាប់លានដុល្លារ

ចិន៖ ចានមាស ដែលជាវត្ថុបុរាណកម្រ មិនងាយជីករកឃើញក្នុងផ្នូរបុរាណសម័យមុន ត្រូវបានក្រុមអ្នក បុរាណវិទូធ្វើការជីក កកាយរកឃើញជាលើកដំបូងកាល ពីថ្ងៃសុក្រនេះ ក្រោយពីមានការជីកកកាយនៅ ផ្នូរបុរាណ របស់ស្តេចហាន មួយកន្លែងនេះ តាំងពីត្រូវបានគេរកឃើញ កាលពីឆ្នាំ ២០១១​ ។

ចានមាស​ ដុំមាស និង បន្ទះមាស  ជីករកឃើញក្នុងផ្នូរបុរាណ សម័យស្តេចហាន មានតម្លៃរាប់លានដុល្លារ

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបុរាណវិទូបាន រកឃើញ ចានមាសចំនួន​ ១០ចាន ដុំមាសរាងក្រចកជើងសេះ មួយចំនួន បន្ទះមាសជាង១០០ ផងដែរ ។ ក្នុងនោះដែរ លោក Yang Jun  ជាប្រធាន ក្រុមបុរាណវិទូធ្វើ កំណាយ ផ្នូរបុរាណនេះ បានឲ្យដឹងថា វត្ថុបុរាណដែលបានរកឃើញទាំងឡាយ ​ ត្រូវបានដឹង ថាជាវត្ថុប្រើប្រាស់ដោយ គ្រួសាររាជវង្ស ហើយភស្តុតាងថ្មីៗនេះ បញ្ជាក់ច្បាស់ថា ផ្នូរបុរាណនេះជាផ្នូរ ស្តេច Liu He  ដែលជាអធិរាជទី៨ ក្នុងសម័យសេ្តចហាន ( ឆ្នាំ​២០៦មុនគ.ស ដល់ឆ្នាំទី ២៤នៃគ.ស) ដែលសោយរាជ្យ បានត្រឹមតែ ២៧ថ្ងៃប៉ុណ្ណោះ ។

ក្នុងនោះដែរយោងតាម ឯកសារប្រវត្តិសាស្រ្តចិន អធិរាជ Liu He ត្រូវបានគេទម្លាក់ពី រាជ្យសម្បត្តិ ដោយសារតែ ការប្រព្រឹត្តអំពើមិនសមរម្យ លេងល្បែង ផឹកស្រា និង មានក្រមសីលធម៌មិនល្អ ដែលធ្វើឲ្យ ស្តេចអង្គនេះ ជាស្តេច សោយរាជ្យរយៈពេលខ្លីបំផុត​ ក្នុងសម័យកាលស្តេចហាន ។

សាកសពរបស់ស្តេច Liu He ដែលគេជឿជាក់ថា ត្រូវបានបញ្ចុះក្នុងផ្នូរបុរាណដែលជីកកកាយរកឃើញនេះ  ដែល មានឈ្មោះ Haihun marquis ដែលផ្នូរបុរាណនេះ ស្ថិតនៅក្នុង ទីក្រុង ណានឆាង ខេត្ត ជាំងស៊ី ប្រទេសចិន ។

ចានមាស​ ដុំមាស និង បន្ទះមាស  ជីករកឃើញក្នុងផ្នូរបុរាណ សម័យស្តេចហាន មានតម្លៃរាប់លានដុល្លារ

យ៉ាងណាមិញ  ចានមាស ដែលទើបនឹងរកឃើញនេះ  ត្រូវបានគេដឹងថា មានទម្ងន់រហូតដល់ ៧៨គីឡូក្រាម ហើយ បើយោងតាមតម្លៃមាសលើទីផ្សារ មាសមានតម្លៃ ៣៤.៥ ដុល្លារក្នុងមួយ ក្រាម ដូច្នេះ រតនសម្បត្តិដែល រកឃើញនេះ អាចមានតម្លៃដល់ ២.៧លានដុល្លារ អាមេរិក ដែលតម្លៃនេះ មិនទាន់រាប់បញ្ចូននូវ តម្លៃដែលគិតពី អាយុកាលជា ប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំនៃវត្ថុទាំងនោះ នៅឡើយ។

គួរបញ្ជាក់ដែរថា ការរកឃើញរតនៈសម្បត្តិក្នុងផ្នូរបុរាណនេះ បានធ្វើឲ្យមានភាព ល្បីខ្ទរខ្ទាយ ពេញប្រទេសចិន ហើយ បណ្តាអ្នកសារព័ត៌មានជាច្រើន បានធ្វើដំណើរទៅកាន់ផ្នូរបុរាណនេះ ផងដែរ ៕

ចានមាស​ ដុំមាស និង បន្ទះមាស  ជីករកឃើញក្នុងផ្នូរបុរាណ សម័យស្តេចហាន មានតម្លៃរាប់លានដុល្លារ
ចានមាស​ ដុំមាស និង បន្ទះមាស  ជីករកឃើញក្នុងផ្នូរបុរាណ សម័យស្តេចហាន មានតម្លៃរាប់លានដុល្លារ
អ្នកបុរាណវិទូកំពុងធ្វើការជីកកកាយដោយប្រុងប្រយ័ត្នបំផុត

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត