ផ្ទុះគ្រាប់​បែក​ស្លាប់​ មនុស្ស​បីនាក់​នៅរដ្ឋ​ Shan ប្រទេស​មីយ៉ាន់ម៉ា ​

យ៉ាងហ្គន៖ យ៉ាងហោចណាស់ មានមនុស្សបីនាក់ បានស្លាប់និងបីនាក់ផ្សេងទៀត រងរបួសដោយការផ្ទុះគ្រប់បែកនៅស្ថាននីយ៍ រថយន្តដឹកទំនិញ១ នៅលើផ្លូវ Chin Shwe Haw ក្នុងរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះបានឲ្យដឹងថាការផ្ទុះគ្រាប់ប្លែកនេះបានកើតឡើងនៅម៉ោង ២:១៥ នាទីព្រឹកថ្ងៃទី ២៦ ខែធ្នូឆ្នាំ២០១៥ នៅជិតស្ថាននីយ៍ប៉ូលីស Chin Shwe Haw ដោយសម្លាប់ មនុស្សបីនាក់ របួសបីនាក់ និងខូចខាតរថយន្តដឹកទំនិញចំនួន៦គ្រឿង ហើយមកដល់ពេលនេះ អជ្ញាធរមូលដ្ឋានកំពុងធ្វើការ ស៊ើបអង្កេតជុំវិញករណីនេះ ៕

ផ្ទុះគ្រាប់​បែក​ស្លាប់​ មនុស្ស​បីនាក់​នៅរដ្ឋ​ Shan ប្រទេស​មីយ៉ាន់ម៉ា ​