ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៥

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៥

​ឥឡូវនេះ កូន​មាន​ប្រវែង​ខ្លួន​វែង​ជាង ៤៦ សង់ទីម៉ែត្រ និង​ទម្ងន់ ២,៥ គីឡូក្រាម​។ ដោយសារ​តែ​ក្នុង​ស្បូន មាន​អាកាសធាតុ​ក្តៅ​ល្មម គេ​ទំនងជា​មិន​ក្រឡាប់​ចុះ​ឡើង​ច្រើន​ទៀត​ទេ ប៉ុន្តែ ចំនួន​នៃ​ការ​ធាក់ គួរតែ​នៅមាន​ដូច​មុន​អញ្ជឹង​។ ឥឡូវនេះ តម្រងនោម​របស់គេ ត្រូវ​បាន​លូតលាស់​យ៉ាង​ពេញលេញ ហើយ​ថ្លើម​អាច​បញ្ចេញ​កាកសំណល់​បាន​ខ្លះ​ហើយ​។ ភាគច្រើន​នៃ​ការរីកចម្រើន ខាង​ផ្លូវកាយ​ជា​មូលដ្ឋាន​របស់​គេ គឺ​ចប់​សព្វគ្រប់​ហើយ មានន័យ​ថា គេ​នឹង​ត្រូវ​ចំណាយពេល ពីរ​បី​សប្តាហ៍​ទៀត ដើម្បី​ឡើង​ទម្ងន់​។

​ឥឡូវនេះ ស្បូន​របស់​អ្នក (​ដែល​ត្រូវ​ឃ្លាតឆ្ងាយ ពី​ក្នុង​អាហារ​ត្រគាក ពេល​អ្នក​មាន​ផ្ទៃពោះ​) បាន​ពន្លូត​ខ្លួន​មក​ដល់​ក្រោម​ឆ្អឹងជំនី​។ បើសិន​ជា​អ្នក​អាច​មើល​ក្នុង​ស្បូន​បាន អ្នកនឹង​ឃើញថា កូន​មាន​ទំហំ​ច្រើនជាង​ទឹកភ្លោះ​ទៅទៀត​។ ស្បូន​ដ៏​ធំ​របស់​អ្នក កំពុង​តែ​ដណ្តើម​កន្លែង​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ ដែល​ជាហេតុ​នាំ​ឲ្យ​នោ​មញឹក ក្រហាយ​ដើមទ្រូង និង​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេងៗ​ទៀត​។ បើសិន​ជា​អ្នក មិន​មាន​បញ្ហា​អស់ទាំង​នេះ​ទេ មានន័យ​ថា អ្នក​ជា​មនុស្ស​សំណាង​ហើយ​។

​ចាប់ពី​ពេលនេះ​ទៅ អ្នក​នឹង​ចាប់ផ្តើម​ទៅឲ្យ​ពេទ្យ​ពិនិត្យ​រាល់​សប្តាហ៍​។ ពេលខ្លះ ត្រូវធ្វើ​ចាប់ពីពេលនេះ ដល់​សប្តាហ៍​ទី ៣៧ ហើយ​គ្រូពេទ្យ​នឹង​ធ្វើ​ការបណ្តុះ​កោសិកា​ក្នុង​ទ្វារមាស និង​រុន្ធ​គូ​ថ ដើម្បី​រក​បាក់តេរី​ឈ្មោះថា Group B Streptococci (GBS)​។ កុំ​បារម្ភ​អី ការ​បៀក​យក​កោសិកា ធ្វើឡើង​ដោយ​ចង្កឹះ​មាន​សំលី​ផ្តិត ដែល​គេ​ប្រើ​ជា​ញឹកញាប់ និង​មិន​បង្ក​ការឈឺចាប់​អ្វី​ទាំងអស់​។ GBS គឺជា​បាក់តេរី ដែល​ច្រើនតែ​មិន​បង្គ្រោះ​ថ្នាក់​អ្វី ដល់​មនុស្ស​ធំ​ទេ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​វា ហើយ​ឆ្លង​ចូល​ដល់​កូន​ពេល​សម្រាល​ទៀត វា​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​បាន ដូចជា ជំងឺ​រលាក​សួត រលាក​ស្រោម​ខួរក្បាល ឬ​ការបង្ក​រោគ​ក្នុង​ឈាម​។ ដោយសារតែ ១០ ទៅ ៣០ ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ មាន​បាក់តេរី​នេះ​ដោយ​មិនដឹង​ខ្លួន យក​ល្អ គួរតែ​ពិនិត្យរ​កវា​ទៅ​។ បាក់តេរី​អាច​កើតឡើង និង​បាត់​ទៅ​វិញ​ស្រេច​តែ​ចិត្ត​វា​ទេ នោះ​គឺជា​ហេតុផល​ដែល​អ្នក មិន​ត្រូវ​បាន​ពិនិត្យ ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​។ បើសិន​ជា​អ្នក​ផ្ទុក​បាក់តេរី GBS អ្នក​នឹង​ត្រូវ​ចាក់​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិ​ចតាម​សរសៃ ក្នុងពេល​សម្រាល ដើម្បី​អាច​នឹង​កាត់បន្ថយ ការ​ប្រឈម​ជំងឺឆ្លង​នេះ​ទៅ​កូន​បាន​។

​នេះ​ក៏​ជា​ពេលវេលា​ដ៏​ល្អ​មួយ សម្រាប់​បង្កើត​គម្រោង​សម្រាលកូន​ដែរ​។ ការប្រើប្រាស់​ទម្រង់​របស់​យើង​នឹង​ជួយ​ឲ្យ​អ្នក​ផ្តោត​សំខាន់ ទៅលើ​អ្វី​ដែល​ពិសេសៗ ដូចជា អ្នកណា​ដែល​នឹង​មាន​វត្តមាន តិច​និច​គ្រប់គ្រង​ការឈឺចាប់​ដែ​ល​អ្នក​ចង់​បាន និង​កន្លែង​ដែល​អ្នក​ចង់ឲ្យ​កូន នៅក្រោយ​ពី​សម្រាល​រួច​។ វា​នឹង​ផ្តល់​ឲ្យ​អ្នក នូវ​ចំណុច​ចាប់ផ្តើម​មួយ ដើម្បី​ពិភាក្សា​អំពី​ចំណង់​ចំណូលចិត្ត​របស់​អ្នក ជាមួយ​ក្រុម​គ្រូពេទ្យ​។ ការ​សម្រាលកូន គឺជា​រឿង​ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន​ទេ ហើយ​ឱកាស​នៃ​ការធ្វើ ទៅ​តាម​គម្រោង​ក៏​មិន​មាន​ដែរ ប៉ុន្តែ ការ​គិត​អំពី​ជម្រើស​ជាច្រើន​ទុកជាមុន និង​ការបង្ហាញ​អំពី​ចំណង់​ចំណូលចិត្ត​របស់​អ្នក ជាមួយ​គ្រូពេទ្យ គួរតែ​អាច​បំបាត់​ការ​ថប់​អារម្មណ៍​បាន​ខ្លះ​ដែរ​។

​សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ
​រៀបចំ​អាហារ​សម្រាប់​ញ៉ាំ ក្រោយ​ពី​សម្រាលកូន​រួច​
​បើសិន​ជា​អ្នក​ចម្អិន​អាហារ ចូរ​ចាប់ផ្តើម​បង្កើន​ចំនួន​ទ្វេដង និង​ក្លាសេរ​ខ្លះ​ទៅ​។ អ្នក និង​ប្តី នឹង​អស់កម្លាំង​ដោយសារ​តែ​ចម្អិន​អាហារ នៅ​សប្តាហ៍​ដំបូង ក្រោយ​ពី​អ្នក​នាំ​កូន​ទៅផ្ទះ និង​រំភើបចិត្ត​ក្នុងការ​ធ្វើ​ម្ហូប​ផ្តល់​សុខភាព ដែល​អ្នក​អាច​ធ្វើបា​នក្តៅៗ​ហើយ​លឿន​ទៀត​។ បើសិន​ជា​អ្នក​មិន​ចម្អិន​ទេ ចូរ​ទៅសុំ​ជំនួយ​ពី​អ្នកជិតខាង​ខ្លះ ឬ​កា​ម៉ង់​ម្ហូប​គេ​។ អ្នកនឹង​រីករាយ​យ៉ាងខ្លាំង ចំពោះ​ជម្រើស​ទាំងអស់ ដែល​ស្ថិតនៅ​ចុង​ម្រាមដៃ​អ្នក​រួច​ទៅហើយ​នេះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។