ក្រុម១៥៧ ព្រៃវែង ផ្តល់អំណោយ មនុស្សធម៌ដែលពលរដ្ឋ ១១គ្រួសារ នៅកំពង់ត្របែក

ព្រៃវែង៖ ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រៃវែង លោក កាន់ ទ្រី និងសមាជិកក្រុម១៥៧ ថ្នាក់កណ្តាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំសមាជិក មួយចំនួនចុះ ដល់មូលដ្ឋាន ដើម្បីផុ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើតាមលោក កាន់ ទ្រី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមការងាររបស់លោក នៅថ្ងៃនេះ បាននាំអំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក នៃចលនាយុវជនកម្ពុជា ក្រុម១៥៧ រួមនិងលោក ម៉ឹង ពន្លក ប្រធានក្រុម១៥៧ ដើម្បីយកបន្តទៅចុះចែក និងផ្តល់ជូនដល់គ្រួសារ ប្រជាពលរដ្ឋចំនួន ១១គ្រួសារ នៅក្នុងឃុំចំនួន៣ នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោក កាន់ ទ្រី បានបញ្ជាក់ទៀតថា អំណោយ និងថវិកាទំាងនោះ នឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងទីទ័លក្រ ស្ថិតនៅក្នុង ឃុំជាងដែក ឃុំព្រៃពោន និងឃុំចាម។

ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥kg, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកត្រី១យួរ, ប្រេងឆារ១យួរ, ប៊ីចេង១កញ្ចប់, មី១កេស, ស្កសរ១kg, ប្រេងកូឡា២ដប, អំបិល១kg, តែ១kg, ថ្នាំពេទ្យ១ប្រអប់ស្មើ១០បន្ទះ, អាវរងារចំនួន២អាវ និងថវិការចំនួន៥០០០០រៀល៕