ប្រទះឃើញ​សពបុរស​ម្នាក់​ អណ្តែត​ទឹក ក្បែរ​សន្និសីទ​ចតុមុខ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកស្លាប់ខាងមុខ សាលសន្និសីទចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅម៉ោងប្រមាណ១២៖៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះ ប៉ុន្តែមិនដឹកច្បាស់ថា ជាករណីលង់ទឹក ឬអ្វីប្រាកដនៅឡើយនោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងថា សពបុរសរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ស្រង់ឡើងលើគោកហើយ ដើម្បីធ្វើការពិនិត្យភិនភាគ និងធ្វើកោសល្យវិច្ឆ័យ ដើម្បីដឹងថា ជាករណីលង់ទឹក ឬក៏ស្លាប់ដោយហេតុការណ៍អ្វីមួយ៕

ប្រទះឃើញ​សពបុរស​ម្នាក់​ អណ្តែត​ទឹក ក្បែរ​សន្និសីទ​ចតុមុខ

ប្រទះឃើញ​សពបុរស​ម្នាក់​ អណ្តែត​ទឹក ក្បែរ​សន្និសីទ​ចតុមុខ

ប្រទះឃើញ​សពបុរស​ម្នាក់​ អណ្តែត​ទឹក ក្បែរ​សន្និសីទ​ចតុមុខ