គ្រោះថ្នាក់​ចរាច​ណ៍ ​ម៉ូតូ​​បុក​ម៉ូតូ​​របួសធ្ងន់​-ស្រាល​២​នាក់​​

ខេត្តស្ទឹងត្រែង ៖ មនុស្ស​២​នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ម្នាក់​សន្លប់ និង​ម្នាក់​ទៀត​រង​របួសស្រាល បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​កាល​ពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ទួល​មួយ​កន្លែង ចម្ងាយ​ពី​សត្តឃាត​ជាង​១០០​ម៉ែត្រ ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ក្នុង​គោលដៅ​ពី​ត្បូង ទៅ​ជើង​យ៉ាង​លឿន​ទំនង ជា​ស្រវឹង​ឆ្ពោះទៅ​ទិស​ខាងជើង ខណៈ​ទៅ​ដល់​លើ​ទួល ស្រាប់តែ​ឮ​សំឡេង​បុក​គ្នា ហើយ​នាំ​គ្នារ​ត់ទៅ​មើល ក៏​ឃើញ​បុរស​ម្នាក់​នោះ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​សន្លប់​បាត់ស្មារតី រីឯ​ក្មេង​ប្រុស​ម្នាក់​ទៅ​នោះ​រង​របួសស្រាល ។