បញ្ជូន​ជនសង្ស័យ​ប្រុស​-​ស្រី​គ្រឿងញៀន​៥​នាក់​ទៅ​តុលាការ​ព្រឹក​មិ​ញ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរ​បាល​​ខេត្ត បានធ្វើការ​​ឃាត់ខ្លួន​​ជនសង្ស័យ​ប្រុស​-​​ស្រី​៥​នាក់​ និង​វត្ថុ​តាង​គ្រឿងញៀន​១​គ្រាប់ដោយ​​​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពីវេលាព្រឹក​ទី​២៦ ធ្នូ ​២០១៥ ​។

ប្រភពបាន​ឱ្យ​ដឹងថា ជនសង្ស័យទាំង​៥នាក់ ​១​-​ឈ្មោះ​មុ​យ ឡៃ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ, ២-​​ឈ្មោះ​សឿ​ម ចាន់​រ៉ា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ៣-​ឈ្មោះ​អ៊ុយ សំ​អូន ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ, ៤​-​ឈ្មោះចេ​ង កុសល់ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ និង៥​-​ឈ្មោះ​ម៉ៅ សាំ​ឌី ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ​ រស់នៅ​ក្រុង​សិរី​សោភ័ណ​ ។