ចង់ឲ្យ​កូន​ឆ្លាត គួរឲ្យ​គេ​ញ៉ាំ​អាហារ​បែបណាខ្លះ​?

ចង់ឲ្យ​កូន​ឆ្លាត គួរឲ្យ​គេ​ញ៉ាំ​អាហារ​បែបណាខ្លះ​?

​បឺរី​
​ពពួក​ផ្លែ​បឺរី ដូចជា ប្ល៊ូ​បឺរី និង​ស្ត្របឺ​រី សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ពង្រឹង​ដល់ ជំនាញ​នៃ​ការយល់ដឹង និង​សមត្ថភាព​គិត​របស់​កុមារ​។ ផ្លែឈើ​ប្រភេទ​នេះ ក៏​ជួយ​ជំរុញ និង​បង្កើន​ការចង​ចាំបាន​ផងដែរ​។ រីឯ​វីតាមីន C ដែល​មាន​នៅក្នុង​នោះ ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​

​ស៊ុត​
​ស៊ុត ជា​របប​អាហារ ដែល​មាន​សារធាតុចិញ្ចឹម​ខ្ពស់ សម្រាប់​ការអភិវឌ្ឍន៍​ទូទៅ​របស់​កុមារ​។ ស៊ុត​មាន់ ស៊ុត​ទា សុទ្ធ​មាន​ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​ដូចជា អាស៊ីត​ខ្លាញ់​អូ​មេហ្កា​បី  លុយ​ធី​ន (lutein) និង​ស័ង្កសី​។ សារធាតុ​ក​ចិញ្ចឹម​ទាំងនេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​អភិឌ្ឍន៍​ខួរក្បាល និង​តួនាទី​របស់​វា​។

​ទឹកដោះគោ​ជូរ​
​ទឹកដោះគោ​ជូរ ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​វីតាមីន B​។ ជាតិ​ខ្លាញ់​ដែល​មាន​នៅក្នុង​ទឹកដោះគោ​ជូរ ចាំបាច់​ណាស់​សម្រាប់​សុខភាព​ខួរក្បាល​។ ជាតិ​ខ្លាញ់​នេះ ជួយ​ឲ្យ​ខួរក្បា​លមាន​ភាពបត់បែន និង​ជួយ​ដល់​ការនាំ​សារ​របស់​សរសៃ​ប្រសាទ​។​

​ត្រី​
​ត្រី ត្រូវបាន​គេ​ចាត់ទុកថា ជា​អាហា​រមាស សម្រាប់​ខួរក្បាល​។ ត្រី មាន​ជីវជាតិ វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេហ្កា​បី​។​ល​។ សារធាតុចិញ្ចឹម​ទាំងនេះ នឹង​ជួយ​ការពារ​ការចងចាំ និង​សមត្ថភាព​នៃ​ការគិត​។​

​ធូ​ណា ត្រី​សាល​ម៉ុន និង​សា​ឌី​ន​
​ត្រីធូ​ណា ត្រី​សាល​ម៉ុន និង​សា​ឌី​ន ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេហ្កា​បី ដែល​ជា​អាហារ​ចាំបាច់​បំផុត សម្រាប់​ខួរក្បាល​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។