ការ​បំបៅ​ដោះកូន ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត សម្រាប់​ចិញ្ចឹម​កូន​

ការ​បំបៅ​ដោះកូន ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត សម្រាប់​ចិញ្ចឹម​កូន​

​ទឹកដោះ​ម្តាយ គឺជា​អាហារ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ទារក​។ វា​មាន​សមាមាត្រ​ត្រឹមត្រូវ និង​ប្រភេទ​នៃ​ជាតិ​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រាត និង​ខ្លាញ់ ព្រមទាំង​វីតាមីន និង​ជាតិ​រ៉ែ​ទាំងអស់ ដែល​ទារក​ត្រូវការ ក្នុង​រយៈពេល​រស់នៅ ៦ ខែ​ដំបូង​។ ការសិក្សា​ជា​ច្រើន​បាន​បញ្ជាក់​អំពី អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះកូន និង​ត្រូវបាន​ចុះផ្សាយ​គ្រប់ពេល​ផងដែរ​។ ខាងក្រោម​នេះ គឺជា​ការបង្ហាញ​ខ្លីៗ​មួយចំនួន​។

ការ​បំបៅ​ដោះកូន​អាច ៖
•​    ​ជួយ​ការពារ​កូន​ពី​ជំងឺ​រាគរូស បញ្ហា​ផ្លូវដង្ហើម និង​ការបង្ក​រោគ​នៅ​ត្រចៀក​
•​    ​កាត់បន្ថយ​ការ​ប្រឈម នឹង​បញ្ហា​អា​លែ​ក​ស៊ី ជំងឺមហារីក​ឈាមស និង​ការ​ធាត់​ជ្រុល​
•​    ​កាត់បន្ថយ​ស្ត្រេ​ស និង​ការ​ប្រឈម​ជំងឺមហារីក​សុដន់​។​

​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះទៅ ក្នុង​ការរៀបចំ​បំបៅ​ដោះកូន​?
​អ្នក​អាច​រៀបចំ​ការ​បំបៅ​ដោះ​កូន ដោយ​ខ្លួនឯង​បាន​តាមរយៈ ការអាន​អំពី​របៀប​បំបៅ​ដោះ​កូន និង​សិក្សា​ពី​កន្លែង​ដែល​អាច​ផ្តល់​ជំនួយ បើសិនជា​មាន​បញ្ហា​កើតឡើង​។ ខាងក្រោម​នេះ គឺជា​ចំណុច​សំខាន់ៗ​បួន ដែល​អ្នក​គួរ​ដឹង ៖
•​    ​ចូរ​ប្រាកដថា អ្នក និង​កូន​មានការ​ប៉ះ​ស្បែក​គ្នា​នឹង​គ្នា​ភ្លាមៗ ក្រោយ​ពី​សម្រាល​រួច (​ប្រសិន​មិនមាន​ផលវិបាក​ខាង​ជំងឺ​អ្វី​មួយ​ទេ​) ដូច្នេះ អ្នក​អាច​ចាប់ផ្តើមបំបៅ​ដោះកូន កាន់តែ​ឆាប់​បាន​ហើយ​។ បើសិន​ជា​អ្នក​សម្រាលកូន​ដោយ​វះ ចូរ​ឲ្យ​កូន​អ្នក​នៅ​ជាមួយ ពេល​បញ្ជូន​ទៅ​បន្ទប់ ក្រោយ​សម្រាល​ឲ្យបាន​ឆាប់​បំផុត តាម​តែ​អាច​ធ្វើបាន​។
•​    ​ចូរ​យល់​ថា ការថែទាំ​កូន មិនមែន​ស្ត្រី​គ្រប់គ្នា ចេះ​ពី​ធម្មជាតិ​ទាំងអស់​នោះ​ទេ ហើយ​បើសិនជា​អ្នក​មាន​អារម្មណ៍​រុញ​រា យើង​អាច​ជួយ​អ្នក​បាន​។ ចូរ​ទទួល​យក​ជំនួយ​ភ្លាមៗ ខណៈពេល​ដែល​អ្នកស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ ឬ​កន្លែង​សម្រាល ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្នក និង​កូន​ទទួល​បាន​ការ​បំបៅ​ដោះ​មុន​ពេល​ត្រឡប់​ទៅផ្ទះ​វិញ​។
•​    ​ចូរ​បំបៅកូន​របស់​ឲ្យបាន​ញឹកញាប់ ពី ៨ ទៅ ១២ ដង​ជា​រៀងរាល់ថ្ងៃ​។ ហើយ​បើសិនជា​មិនមាន​ជំងឺ​អ្វី​សំខាន់​ទេ កូន​មិន​គួរ​ឲ្យ​ញ៉ាំ​អ្វី​ផ្សេង ក្រៅពី​ទឹកដោះ​ម្តាយ​ឡើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។