មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

ពិភពលោក៖ បុណ្យណូអែល គឺជាពិធីបុណ្យ រដូវរងារមួយបែបគ្រឹស្តសាសនា និងត្រូវបានប្រទេសយ៉ាងច្រើនយក មកអនុវត្តជារៀងរាល់ឆ្នាំ។ ប៉ុន្តែក៏មានប្រទេស មួយចំនួន មិនគាំទ្រឲ្យ ប្រជាជន របស់ពួកគេ ប្រារព្ធពិធីនេះ ឡើងដែរ រហូតដល់ មានប្រទេសខ្លះ ហាមដាច់ខាតតែម្តង មិនឲ្យប្រារព្ធ ពិធីនេះឡើងឡើយ ដូចជាប្រទេស ទាំង៨ខាងក្រោម នេះជាដើម៖ 

១. ប្រទេសអារ៉ាប៊ីសាអូឌីត

ដោយសារតែការ គ្រប់គ្រងទិវា ធិបតេយ្យរបស់តំបន់ ដែលកាន់សាសនា ឥស្លាមមានការតឹងរឹង ទើបការហាមឃាត់មិនឲ្យប្រារព្ធ បុណ្យណូអែលនៅ ក្នុងប្រទេសនេះ មិនមែនជារឿង ដ៏គួរឲ្យភ្ញាក់ ផ្អើលនោះទេ។ តែទោះជាយ៉ាងណា នៅក្នុងឆ្នាំ២០១៥នេះ រដ្ឋាភិបាល អារ៉ាប់ខាងកើត ដែលបានប្រកាសថា មិនឲ្យប្រារព្ធពិធី បុណ្យណូអែល បានធ្វើការ ប្រកាសម្តងទៀតថា អនុញ្ញាតឲ្យ បុគ្គលិកក្នុង មន្ទីរពេទ្យរដ្ឋដែល មិនកាន់សាសនាមូស្លីុម អាចប្រារព្ធពិធីបុណ្យ ណូអែលនៅក្នុង ស្ថាប័នរបស់ខ្លួនបាន។ 

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

២. ប្រទេសអង់គ្លេស

សូ​មកុំភ្ញាក់ផ្អើល នាពេលបច្ចុប្បន្ននេះ ពិធីបុណ្យនេះ នៅតែប្រព្រឹត្ដដូចជាធម្មតា ដែលនេះគ្រាន់តែរំលឹកដល់រឿង កាលពីសតវត្សរ៍ទី១៧ ដែលប្រទេសអង់គ្លេសនេះ បានចេញច្បាប់ហាម ឃាត់មិនឲ្យមានការ ប្រារព្ធពិធីបុណ្យ ណូអែលនោះឡើយ។ ក្នុងអំឡុងពេលនោះ ប្រទេសអង់គ្លេសត្រូវបាន គ្រប់គ្រងដោយលោក Oliver Cromwell ដែលគាត់មិន អនុញ្ញាតឲ្យប្រទេសនេះ ប្រារព្ធនូវពិធី បុណ្យណាមួយទាក់ទង នឹងការរំលឹក ដល់បុគ្គល ណាម្នាក់ឡើយ។ ហាងរកស៊ីទាំងឡាយ មិនតម្រូវឲ្យបិទ ទេនៅថ្ងៃនេះ ហើយក៏មាន ហិង្សាមួយចំនួន បានផ្ទុះឡើង ផងដែរចំពោះ ការហាមឃាត់នេះ។

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

រូបសំណាកលោក Oliver Cromwell

៣. ប្រទេសកូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយ ដែលបានយក បុណ្យណូអែល ធ្វើជាសត្រូវ។ ពួកគេស្ទើរតែ ធ្វើសង្គ្រាមជាមួយ ប្រទេសកូរ៉េខាងត្បូង នៅពេលដែល ប្រទេសនេះ បានសង់ដើម ណូអែលដ៏ធំមួយ កំពស់ប្រហែល ៩ម៉ែត្រនៅក្បែរ ព្រំប្រទល់ របស់ពួកគេ។ កូរ៉េខាងជើង មិនរីករាយ នឹងដើមណូអែលនេះទេ ហើយថែមទាំងចាត់ ទុកការសារសង់ នេះថា ជាឧបករណ៍ ក្នុងការធ្វើ សង្រ្គាមចិត្តសាស្រ្ត ព្រមទាំង គម្រាម ផ្លោងកាំភ្លើងធំ មកលើដើមណូអែល នេះទៀតផង ភ្លាមៗនោះ កូរ៉េខាងត្បូង ក៏បានលុបការ សាងសង់នោះ ចោលតែម្តង។

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

៤. ប្រទេសតាហ្ស៊ីគីស្ថាន

នៅក្នុងឆ្នាំនេះ ប្រទេស តាហ្ស៊ីគីស្ថាន បានហាមឃាត់ មិនឲ្យមានការ ដាក់តាំងដើមណូអែល និងហាមឃាត់មិន ឲ្យមានការជូនអំណោយ ឲ្យគ្នានៅតាមសាលា ក្នុងកំឡុង ពិធីបុណ្យនេះទេ។ លើសពីនេះទៅទៀត ក្រសួងអប់រំ របស់ប្រទេសនេះ ក៏បានចេញ សេចក្តីប្រកាស មិនឲ្យមានការ ប្រើប្រាស់កាំជ្រួច អាហារសម្រាប់ អបអរពិធីបុណ្យនេះ ហើយក៏ហាម មិនឲ្យមានការអង្គាស លុយសម្រាប់ប្រារព្ធ ពិធីបុណ្យឆ្លងឆ្នាំសកលផងដែរ។

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

៥. ប្រទេសព្រុយណេ

ស៊ុលតង់ (ព្រះរាជា) របស់ប្រទេសនេះ បានប្រាប់ប្រជាជនរបស់ទ្រង់ថា ប្រសិនបើមាន នរណាម្នាក់ ប្រារព្ធពិធីបុណ្យ ណូអែលនេះឡើង នឹងត្រូវប្រឈមមុខ នឹងការជាប់ពន្ធ ធនាគាររយៈពេលប្រាំឆ្នាំ។ ចំណែកឯអ្នក ដែលមិនកាន់សាសនាមូស្លីុម មានសិទ្ធិប្រារព្ធពិធីនេះ ក្នុងសហគមន៍របស់ខ្លួន​ ប៉ុន្តែមិនអនុញ្ញាតឲ្យប្រជាជនមូស្លីុមចូលរួមនោះទេ ហើយគួរបញ្ជាក់ថា អ្នកកាន់សាសនា មូស្លីុមមានចំនួន ៦៥ភាគរយនៃ ចំនួនប្រជាជនសរុប។

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

៦. ប្រទេសអាល់បានី

អាល់បានីគឺ ជាប្រទេសមួយដែល បានហាមឃាត់មិន ឲ្យប្រជាជនកាន់ សាសនាគ្រឹស្ត កាលពីអំឡុងឆ្នាំ ១៩៦៧ ដែលមានន័យថា ប្រជាជនក្នុង ប្រទេសនេះមិនប្រារព្ធពិធី បុណ្យណូអែល បាននោះទេ។ ប៉ុន្តែមកដល់ឆ្នាំ ១៩៩០ រដ្ឋាភិបាល កុម្មុយនីសរបស់ ប្រទេសនេះ បានដួលរលំ ហើយពិធី បុណ្យណូអែល ក៏អាចប្រារព្ធបានវិញ។

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

៧. សហរដ្ឋអាមេរិក

បើទោះជាទឹក ដីនៃក្តីសង្ឃឹម និងសេរីភាព ដូចជាសហរដ្ឋអាមេរិក ក៏ធ្លាប់ត្រូវបាន ហាមឃាត់មិនឲ្យប្រារព្ធពិធីបុណ្យ ណូអែលនេះដែរ ក្នុងពេលដែលពួក Pelgrim ចូលមកដល់។ កាលពីក្នុងអំឡុងឆ្នាំ ១៦៥៩ ដល់ ១៦៨១ ប្រទេសនេះ មិនអនុញ្ញាត ឲ្យមានការប្រារព្ធ អបអរនឹង ពិធីបុណ្យនេះឡើយ ហើយប្រសិនបើ គេចាប់បាននរណា ម្នាក់ប្រារព្ធ ពិធីបុណ្យនេះ នឹងត្រូវទទួល ការផាកពិន័យ។ ជាចុងក្រោយ បុណ្យណូអែល ក៏ត្រូវបានអនុញ្ញាត ឲ្យប្រារព្ធធម្មតា វិញនៅក្នុងឆ្នាំ ១៨៤០។

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

រូបភាពពួក Pelgrim

៨. ប្រទេសចិន

បន្ទាប់ពីបក្ស កុម្មុយនីសកាន់កាប់អំណាច កាលពីឆ្នាំ១៩៤៩ សិទ្ធិសេរីភាព ក្នុងការជ្រើសរើស សាសនាត្រូវបាន​គេរឹតបន្តឹង ហើយបុណ្យណូអែល ក៏ត្រូវបានគេ បដិសេធ មិនឲ្យធ្វើឡើងដែរ។ បើទោះជាយ៉ាងណា ក៏គេនៅតែឃើញមាន ការប្រារព្ធពិធីនេះឡើង ពាសពេញទីក្រុង។ រហូតមកដល់ កាលពីឆ្នាំទៅនេះ រដ្ឋាភិបាល បានចេញវិធាន ការទប់ស្កាត់ ការប្រារព្ធពិធីនេះឡើង តាមសាកលវិទ្យាល័យ និងសាលានានា ដើម្បីទប់ស្កាត់ការហូរចូលនៃ វប្បធម៌បស្ចឹមប្រទេស។

មកមើលប្រទេសទាំង៨ នៅលើពិភពលោក ដែលហាមដាច់ខាត មិនឲ្យប្រារព្ធ ពិធីបុណ្យណូអែល

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត