បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​ស្លាប់​ម្នាក់​នៅ​ស្រុក​អង្គ​ស្នូល​

ខេត្តកណ្តាល​៖ យ៉ាងហោចណាស់​មាន​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​បាន​បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែ​ឆ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង​២២ និង ៤០ នាទី យប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣-២៤ ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ ឆក់​ឈើ​នាង ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ។

បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​ស្លាប់​ម្នាក់​នៅ​ស្រុក​អង្គ​ស្នូល​​ ​

បើតាម​លោក​វរសេនីយ៍ទោ មាន សំណាង អធិការនគរបាល​ស្រុក​បានឱ្យដឹងថា បង្កឡើង​រវាង​ម៉ូតូ និង រថយន្ត ១ គ្រឿង ម៉ាក​FREILINER ជា​ប្រភេទ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​(​អ្នកបើកបរ​គេចខ្លួន​)​បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​ត្រងចំណុច​ខាងលើ​ស្រាប់​តែមាន​ម៉ូតូ ១ គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ស​គ្មាន​ស្លាក​លេខ អ្នកបើកបរ​មានឈ្មោះ ហុង មករា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល (​មុខរបរ​ពេទ្យ​ឃុំ​) ។

បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​ស្លាប់​ម្នាក់​នៅ​ស្រុក​អង្គ​ស្នូល​

អ្នកបើកបរម៉ូតូដោយគ្មាន​មួក គ្មាន​កញ្ចក់ បើកបរ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ច​ង្គូ​ត ទៅ​បុក​ចំ​ពីមុខ​រថយន្ត និង អូស​មនុស្ស​ជាង ១៥ ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។ លោក​អធិការ​បាន​បន្តថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ធ្វើការ​វាស់វែង ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​រថយន្ត និង ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ដោះ​គ្នា​នៅពេល​ក្រោយ ៕ (​ប្រភព TV5)

បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​ស្លាប់​ម្នាក់​នៅ​ស្រុក​អង្គ​ស្នូល​