សាលា​រាជធានី​បង្ហាញ​ពី ស្លាក​សញ្ញា​ចរាចរណ៍ មុន​ការអនុវត្តន៍ ច្បាប់​ចរាចរណ៍ថ្មី​

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានបង្ហាញនូវសញ្ញាចរាចរណ៍ នៅលើដងផ្លូវសំខាន់ៗ មួយចំនួនដល់អ្នកប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់ឲ្យយល់ដឹងពី សញ្ញាចរាចរណ៍ នៅតាមដងផ្លូវ នៅមុនការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកថ្មីចូលមកដល់ នៅដើមឆ្នាំ ២០១៦ខាងមុខនេះ  ពិសេសនៅក្រុងភ្នំពេញ ដែលមានសកម្មភាព ចរាចរណ៍ មមាញឹកជាងគេ។

យោងលើបណ្តាញ Facebook របស់សាលារាជធានីភ្នំពេញ បានបង្ហាញពីសញ្ញាចរាចរណ៍ជាច្រើនដែលពលរដ្ឋត្រូវយល់ដឹងទាំងអស់គ្នា នៅពេលពួកគាត់ បើកបរយានយន្ត នៅតាមដងផ្លូវ។ សញ្ញាចរាចរណ៍នេះក៏អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកំរិតផងដែរ។ សញ្ញាចរាចរណ៍ទាំងនោះរួមមាន  សញ្ញាប្រាប់ដំណឹង  សញ្ញាហាមឃាត់ នឹងសញ្ញាបញ្ជាជាដើម។

សូមជំរាបថា គ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៥នេះ មានការថយចុះជាងឆ្នាំមុន ក៏ប៉ុន្តែចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង។ ឆ្នាំ២០១៤ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន២២២៦នាក់ ហើយនៅឆ្នាំ២០១៥នេះមានការកើនឡើង រហូតដល់២២៦៥នាក់។ បើគិតជាភាគរយ តួលេខនេះ ធ្វើអោយចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥កើន៥% បើធៀបទៅនឹងឆ្នាំ ២០១៤៕

សាលា​រាជធានី​បង្ហាញ​ពី ស្លាក​សញ្ញា​ចរាចរណ៍ មុន​ការអនុវត្តន៍ ច្បាប់​ចរាចរណ៍ថ្មី​