កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់ ករណី​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បានសម្រេច

​ភ្នំពេញ​៖ នៅវេលា​ម៉ោង ២១ និង ១០​នាទី​យប់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ១៩ កែង​ផ្លូវ​សុរា​ម្រឹត សង្កាត់​ចតុមុខ ខណ្ឌ ដូនពេញ ដោយ​កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញបាន​ដេញចាប់​ជនសង្ស័យ ០២ នាក់​បាន ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនបរទេស​ម្នាក់​បានសម្រេច ។​ ​ប្រ​ភ​ព័ត៌មាន​ពី​កម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់ ខាងលើ​គឺ​កម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រដែល​ស្ថិត​នៅក្បែ​កន្លែងកើតហេតុ​ខាងលើ ។

កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់ ករណី​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បានសម្រេច

ភ្លាមនោះ​កម្លាំង​របស់លោក​បានលឺ​ស​ម្លែ​ង​ពី​ជនបរទេស​ស្រែក​លឺៗ​ហើយ​រត់តាម​ជនសង្ស័យ​ពីក្រោយ ​កម្លាំង​របស់លោក​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ភ្លាមៗ​តែម្ដង ពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ដែល​មិន​ប្រយ័ត្ន​ក៏​ដួល ពេលនោះ​ជនសង្ស័យ​ម្នាក់​បាន​រត់​ចូលទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ក្រោយ​ ​មក​កម្លាំង​របស់លោក​បានធ្វើការ​ឡោមព័ទ្ធ និង ចាប់បាន​ម្នាក់​នៅក្បែ​កន្លែងកើតហេតុ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ខណៈ​ពេលនោះ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លូន​រហូតដល់​ផ្លូវ​លេខ​៩ ក្បែរ​ផ្សារ​កាប់​គោ និង បាន​ឡើងលើ​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង ពេលនោះ​ប្រជាពលរដ្ឋ​បាន​សហការគ្នា និង ចាប់​ជាប់​ប្រគល់​ឲ្យ​អាវុធហត្ថ​ខណ្ឌដូនពេញ​តែម្ដង ។

កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់ ករណី​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បានសម្រេច

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង ២ នាក់​មានឈ្មោះ​៖ ទី​០១ ឈ្មោះ​សុខ តុលា ភេទ​ប្រុស អាយុ​២០ ឆ្នាំ ស្នាក់នៅ​ភូមិ​០៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង ទី​២ ឈ្មោះ ពេជ្រ វណ្ណា​នេ​ត ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ ត្រូវបាន​កម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ​ដឹកយក​មក​សួរ​នាំនៅ​កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ ដើម្បី​កសាង​សា​ណុំ​រឿង​បញ្ជូន​បន្តទៅ​អាវុធហត្ថ​ក្រុងភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕
​សូម​បញ្ចាក់​ផងដែរ​ថា ក្រោយពី​កម្លាំង​អាវុធហត្ថ​ឃាត់​ខ្លូន​ជនសង្ស័យ​ទាំង​០២​នាក់​បាន​គឺ​ពួកគេ​បាន បោះ ចោល កាបូបស្ពាយ​ដែល​ឆក់​បាន​ពី​ស្ត្រី​បរទេស​ម្នាក់​បាត់ទៅហើយ ហើយ​ស្ត្រី​បរទេស​ដែល​ជនរងគ្រោះ​នោះបាន​ដើរចេញ​បាត់​ពីរ​កន្លែងកើតហេតុ ដោយ​មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះទេ ៕ (​ប្រភព TV5)

កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់ ករណី​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បានសម្រេច កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់ ករណី​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បានសម្រេច