សេចក្តីព្រាងច្បាប់​សហជីព ត្រូវបាន​កែសម្រួល​ជា​វិជ្ជមាន តែ​មេដឹកនាំ​សហជីព​មានការ​ព្រួយ​បារ​ម្មណ៍ ចំណុច​អវិជ្ជមាន​មួយចំនួនទៀត​

ភ្នំពេញ: លោក​សោម អូន ប្រធាន​សម្ព័ន្ធ​សហភាព សហភាព សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCNU) បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​សហជីព ត្រូវបាន​កែសម្រួល​ជា​វិជ្ជមាន​ក៏ដោយ ក៏​យើងខ្ញុំ​ទាំ​អស់​គ្នា នៅតែ​មានការ​ព្រួយ​បារ​ម្មណ៍ នូវ​ចំណុច​អវិជ្ជមាន​មួយចំនួនទៀត ដែលជា​កង្វល់​របស់​ភា​គី​សហជីព​ដែល​យើងខ្ញុំ​យល់ឃើញថា នឹងមាន​ផលប៉ះពាល់​ទៅដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហជីព ក្នុងការ​បំពេញ​បេស​សកម្ម​ទាមទារ​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​កម្ម​ករ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ​។

​លោក​សោម អូន បាន​លើកឡើងថា ថ្នាក់ដឹកនាំ​សម្ព័ន្ធ​សហភាព សហភាព សហព័ន្ធ​សហជីព ជា​សមាជិក​ក្រុម​ប្រឹក្ស​សហជីព​ជាតិ​កម្ពុជា (CCNU) ដែល តំណាងអោយ​៦៥ សហព័ន្ធ​សហជីព​នៅ​កម្ពុជា ស្នើសុំ​ជួប​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​យោបល់ និង​កែប្រែ​ចំណុច​មួយចំនួន​នៃ​សេចក្តីព្រាងច្បាប់​សហជីព​។​

​លោក​បន្តថា "​ទោះបី​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​កែសម្រួល​ជា​វិជ្ជមាន​ក៏ដោយ ក៏​យើងខ្ញុំ​ទាំ​អ​អស់​គ្នា​នៅតែ​មានការ​ព្រួយ​បារ​ម្មណ៍ នូវ​ចំណុច​អវិជ្ជមាន​មួយចំនួនទៀត​ដែលជា​កង្វល់​របស់​ភាគី​សហជីព​ដែល​យើងខ្ញុំ​យល់ឃើញថា នឹងមាន​ផលប៉ះពាល់​ទៅដល់​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​សហជីព ក្នុងការ​បំពេញ​បេស​សកម្ម​ទាមទារ​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​កម្ម​ករ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ ច្បាប់​ស្តីពី​ការងារ និង អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​(ILO) "​។​

សេចក្តីព្រាងច្បាប់​សហជីព ត្រូវបាន​កែសម្រួល​ជា​វិជ្ជមាន តែ​មេដឹកនាំ​សហជីព​មានការ​ព្រួយ​បារ​ម្មណ៍ ចំណុច​អវិជ្ជមាន​មួយចំនួនទៀត​