ច្រក​អន្តរជាតិ​ចាំ​យាម ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក ធើ្វ​ការរៀបចំ​សណ្តាប់ធ្នាប់​និង​អានា​ម័​យ​បរិស្ថាន​វិញ​

កោះកុង: នៅក្នុង​ឱកាស​ដឹកនាំ​កម្លាំងចម្រុះ​រួមមាន រដ្ឋបាល​សាលាស្រុក អធិការដ្ឋាន​ប៉ូលិស​ស្រុក វរ​ការបារ​ព្រំដែន​គោក​លេខ​៨២៧ បញ្ជាកា​ដ្ឋា​ន​ផ្នែក​សឹង​រង​ស្រុក ម​ន្រី្ត​មន្ទីរ​បរ​ស្ថាន​ខេត្ត អាជ្ញាធរ​ឃុំ​ប៉ាក់​ខ្លង និង​បងប្អូន​ប្រជា​ការពារ​ភូមិ ចុះមក​រើស​សំរាម​សម្អាត​
​អានា​ម័​យ​បរិស្ថាន​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​បរិស្ថាន​និង​សេចក្តីជូនដំណឹង​របស់​សាលាស្រុក ជូន​ដល់​បងប្អូន​ប្រជា​​ពលរដ្ឋ​ដែល​កំពុង​ប្រកបមុខរបរ​អាជីវក​ម្ម​នៅ​ច្រក​ខាងលើ​។

​លោក​ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា បាន​មានប្រសាសន៍ថា កាលពីមុន​នៅ​ចំណុច​ច្រកព្រំដែន​នេះ​ខាង​ក្រុមហ៊ុន L.Y.P.GROUP បានប្រគល់​ទៅ​ឲ្យ​ខាង​ស្នាក់ការ​ជា​អ្នកគ្រប់គ្រង​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​អានា​ម័​យ​បរិស្ថាន​ប៉ុន្តែ​ពេលនេះ ខាង​ក្រុម​ក្រុមហ៊ុន​​បានប្រគល់​មក​ឲ្យ​ខាង​រដ្ឋបាល​ស្រុក​ជា​អ្នកគ្រប់គ្រង​វិញ​។​
​    ​
​លោក​អភិបាលស្រុក​បាន​ថ្លែងថា ដើម្បី​ធើ្វ​ឲ្យ​ច្រកទ្វារ​អន្តរជាតិ​ខាងលើ​មាន​សោភ័ណភាព សន្តិសុខ​សណ្តាប់ធ្នាប់​និង​អានា​ម័​យ​បរិស្ថាន​ល្អប្រសើរ​ឡើង រដ្ឋបាល​ស្រុក​បានចេញ​សេចក្តីជូនដំណឹង​ចំនួន​៦​ចំណុច សំដៅ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​អាជីវក​ម្ម​នៅ​ទីនោះ រួមមាន អ្នករត់ម៉ូតូឌុប អ្នករត់​រថយន្ត​តាក់ស៊ី អ្នក​អូស​រទេះ​និង​អាជីវករ​អ្នកលក់ដូរ ត្រូវ​ចត​រថយន្ត ម៉ូតូ រទេះ​និង​រៀបចំ​កន្លែង​លក់ដូរ​របស់ខ្លួន​ឲ្យ​មាន​របៀប​​រៀបរយ​និង​កុំ​ចោល​សំរាម​ផ្តេសផ្តាស ត្រូវ​ប្រមូល​មក​ដាក់​ក្នុង​ធុងសំរាម​ដែល​អាជ្ញាធរ​បានរៀបចំ​ជូន​។​
​    ​
​លោក​អភិបាលស្រុក​បាន​បន្តថា នៅក្នុង​ករណី​ដែល​បងប្អូន​ប្រកបមុខរបរ​អាជីវក​ម្មណា​មួយ មិន​គោរព​តាម​ការណែនាំ​ខាងលើ អាជ្ញាធរ​នឹង​ធើ្វ​ការផាកពិន័យ​ឬក៏​ប្រើ​រថយន្តស្ទូច​យក​សម្ភារៈ​ដែល​ល្មើសច្បាប់​ទៅ​រក្សាទុក​នៅឯ​សាលាស្រុក​ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​​ដោះស្រាយ​ហើយ​បើសិនជា​មិន​រាងចាល​អាច​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមច្បាប់​បរិស្ថាន​ផងដែរ​។​
​    ​
​ជាការ​ឆ្លើយតប​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​រដ្ឋបាល​ស្រុក ជួយ​រៀប​ចំរក​ទីកន្លែង​ជូន​ពួកគាត់​ឲ្យ​បាន​សមរ​រម្យ ព្រមទាំង​កសាង​បន្ទប់ទឹក​និង​បង្គន់​អានា​ម័​យ​ផងដែរ ព្រោះ​សព្វថ្ងៃ​នៅ​ទីនោះ​ពុំទាន់​មាន​បន្ទប់ទឹក​និង​បង្គន់​អនាម័យ​សម្រាប់​បំរើសេវា​ជូន​​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ធើ្វ​ដំណើរ​ឆ្លងកាត់​នៅឡើយ​។​

ច្រក​អន្តរជាតិ​ចាំ​យាម ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក ធើ្វ​ការរៀបចំ​សណ្តាប់ធ្នាប់​និង​អានា​ម័​យ​បរិស្ថាន​វិញ​

ច្រក​អន្តរជាតិ​ចាំ​យាម ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក ធើ្វ​ការរៀបចំ​សណ្តាប់ធ្នាប់​និង​អានា​ម័​យ​បរិស្ថាន​វិញ​

​    ​

ច្រក​អន្តរជាតិ​ចាំ​យាម ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក ធើ្វ​ការរៀបចំ​សណ្តាប់ធ្នាប់​និង​អានា​ម័​យ​បរិស្ថាន​វិញ​