អាជ្ញាធរ​ខេត្តសៀមរាប កំពុង​រុះរើ​ប៉ាណូ​កាត់​ទទឹងផ្លូវ​ដើម្បី​រៀបចំ​ស្តង់ដារ​ថ្មី​

សៀមរាប:  រដ្ឋបាលខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៥ បានចាប់ផ្តើម​រុះរើ​ប៉ាណូ​គ្រប់​ប្រភេទ​ដែល​កំពុង​ដាក់តាំង និង​ផ្សាយ​ពា​ណិ​ជ្ចក​ម្ម​កាត់​ទទឹងផ្លូវ​សាធារណៈ​នា នា​ដូចជា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ក្រុង​សៀមរាប​និង​ផ្លូវ​ទៅកាន់​ប្រាសាទអង្គរវត្ត ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប អោយដឹង​នៅ​ថ្ងៃទី​២៥​ខែធ្នូ​។​
​    ​
 ការបញ្ជារ​ចរាចរណ៍ ក៏ដូចជា​ការធ្វើ​ចរាច​រណ៍​ក្នុង​ការរៀបចំ សណ្តាប់ធ្នាប់​សាធារណៈ មាន​កងរាជអាវុធហត្ថ​ខេត្ត បានដាក់​ពង្រាយ​គ្នា​នៅ​ចំណុច​គោ ល​ដៅ​រុះរើ​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ផ្លូច​ជាតិ​លេខ​៦ ខាងកើត​ផ្សារលើ​ធំថ្មី​ក្រុង​សៀមរាប​។​
​    ​
​ប៉ាណូ​ទាំងនោះ​ត្រូវបាន​កាត់​ចេញពី​ទីតាំង​ចាស់ ដែល​គេ​បានដាក់​កាត់​ទទឹងផ្លូវ ជាតិ​លេខ​៦ ដោយ​ប្រើ​ដង​ស្ទូច​គ្រឿងចក្រ ដើម្បី​កាត់ចេញ​នៅ​ប៉ាណូ​ចាស់​ទាំងនោះ ក្នុង គោលបំណង​រៀបចំ​ប៉ាណូ​ថ្មី អោយមាន​លក្ខណៈ​បង្កើន​នៅ​សោ​ភណ្ឌ​ភាព​។​
​    ​
​លោក ប៊ុន ថា​ឫទ្ធិ អភិបាលរង​ខេត្តសៀមរាប​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀម រាប​បានបញ្ជាក់​អោយដឹងថា អាជ្ញាធរខេត្ត​និង​រុះរើ​ប៉ាណូ​ទាំងអស់ ដែល​កំពុង​ដាក់​កាត់ ទទឹងផ្លូវ​ជាតិ​លេខ​៦​និង​ផ្លូវ​ទៅកាន់​អង្គរវត្ត ដើម្បី​រុះរើ​ប៉ាណូ​ចាស់​ចោល​និង​ដាក់​ថ្មី​តាម​ស្តង់ ដា​តែមួយ​។​
​    ​
​លោក ប៊ុន ថា​ឫទ្ធិ បាន​បន្តថា ការដាក់​ប៉ាណូ​ថ្មី​តាម​ស្តង់ដា​តែមួយ នៅពេល​ខាងមុខ គឺ​សាលាខេត្ត​សៀមរាប​នឹង​រៀបចំ អោយមាន​រចនាបទ​បែប​ប្រពៃណី​ខ្មែរ ធ្វើយ៉ាងណា​អោ យ​ស្របតាម​ទីក្រុង​ទេសចរ​សៀមរាប ។​
​    ​
​លោក​បាន​និយាយថា ការរុះរើ​ប៉ាណូ​ផ្សា​ត​ពាណិជ្ជកម្ម​ខាងលើនេះ គឺធ្វើឡើង​តាម សារាចរ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​។​ដោយឡែក​ការដាក់​ផ្សាយពាណិជ្ជកម្ម ថ្មី​នៅពេល ខាងមុខ​របស់​ក្រុមហ៊ុន​នីមួយៗ ដែល​ចាំបាច់​ខ្លឹមសារ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ក្នុងការ​សំរេច របស់​សាលាខេត្ត​សៀមរាប ដោយ​មិន​អនុ​ញ្ញា​ត្តិ​អោយ​ការផ្សាយពាណិជ្ជកម្ម​នោះ​ធ្វើ​ដោយ ឯកឯង​មិន​ឆ្លងកាត់​ពី​សាលាខេត្ត​នោះឡើយ​។​
​    ​
​កន្លងមក​ក៏មាន​ការរិះគន់​ពី​ការដាក់​ផ្សាយ​ប៉ាណូ នៅតាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង សៀមរាប​នេះដែរ ដោយសារតែ​ការដាក់​តាំង​ផ្សាយពាណិជ្ជកម្ម​មិនបាន​អនុវត្តតាម​ស្មារតី ចរាចរ​របស់​ក្រសួង​ព័ត៌មាន ៕

អាជ្ញាធរ​ខេត្តសៀមរាប កំពុង​រុះរើ​ប៉ាណូ​កាត់​ទទឹងផ្លូវ​ដើម្បី​រៀបចំ​ស្តង់ដារ​ថ្មី​