ប្លែក​! កងជីវពល​យេ​ម៉ែន បំពាក់​កាំភ្លើងយន្ត​នៅលើ​ខ្នងសត្វ​លា​ដើម្បី​ប្រយុទ្ធ​

​កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ កាសែត «Arab Al-Quds» ដែល​ចេញផ្សាយ​នៅ​ទីក្រុង​ឡុង​ដ៍​នៃ ប្រទេស​អង់គ្លេស បានសរសេរថា មុននេះ​បន្តិច​មាន​រូបថត​មួយ​សន្លឹក​ដែល​បាន​ចុះផ្សាយ​នៅលើ ​ប្រព័ន្ធ​អ៊ឺន​ធឺណេ​ត ​ស្តីពី​ការប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម​រវាង​ ក​ង​ជីវពល​យេ​ម៉ែន និង កង​ប្រដាប់អាវុធ​របស់លោក Jose ។

ប្លែក​! កងជីវពល​យេ​ម៉ែន បំពាក់​កាំភ្លើងយន្ត​នៅលើ​ខ្នងសត្វ​លា​ដើម្បី​ប្រយុទ្ធ​

​​រូបភាព​ កំប្លែង​នេះ​បានធ្វើ​ឲ្យ ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​ចែកចាយ​បន្ត​រួមទាំង​ការអត្ថាធិប្បាយ​ទៀតផង។​ ទឹកមុខ​របស់​អ្នក​នៅក្នុង​រូបថត​នេះ គឺ​មឺ​ង​ម៉ាត់​ខ្លាំងណាស់។ រីឯ​ទីតាំង​ដែល​ខ្មាន់កាំភ្លើង​បានដាក់​តាំង​កាំ ភ្លើង​យន្ត​នោះ គឺ​មិនមែន​នៅលើ​ដី​ទួល​នោះឡើយ តែ​បែរជា​ដាក់​គង​នៅលើ​ខ្នងសត្វ​លា​មួយ​ក្បាល​ទៅវិញ ។

ប្លែក​! កងជីវពល​យេ​ម៉ែន បំពាក់​កាំភ្លើងយន្ត​នៅលើ​ខ្នងសត្វ​លា​ដើម្បី​ប្រយុទ្ធ​

រូបភាព​នេះ គឺ​បាន​ថត​នៅក្នុង​ខេត្ត Beida នៃ​ប្រទេស​យេ​ម៉ែន ដោយ​គេ​សង្កេតឃើញថា មាន​ពួក​កងជីវពល​ជា​​ច្រើន​នាក់​ក្នុង​សម្លៀកបំពាក់​ចាស់ៗ​រ និង មាន​ហែក​ផង ដោយ​ស្មា​ស្ពាយ​កាំភ្លើង​ម៉ាក​ខុសៗ គ្នា​កំពុងតែ​ត្រៀម​ខ្លូន ចេញ​ប្រយុទ្ធ។

ប៉ុន្តែ​ ក្នុងចំណោម​អ្នក​ទាំងនោះ​ អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺមាន​ខ្មាន់កាំភ្លើង​ម្នា​ក់បាន ដាក់​គង កាំភ្លើងយន្ត​នៅលើ​ខ្នងសត្វ​លា​មួយ​ក្បាល ហើយ​សត្វ​លា នេះ​ទៀត​ពេល​កំពុង​ថត គឺ​វា​បាន​បែរមុខ​ចំ​ម៉ា ស៊ីន​ថត​ដោយមាន​ទឹកមុខ​ស្វាហាប់​ដើម្បី​ត្រៀមប្រយុទ្ធ​នាពេល​បន្តិច​ទៀត​នេះ ។

ប្លែក​! កងជីវពល​យេ​ម៉ែន បំពាក់​កាំភ្លើងយន្ត​នៅលើ​ខ្នងសត្វ​លា​ដើម្បី​ប្រយុទ្ធ​

បន្ទាប់ពី​ រូបភាព​នេះ​បាន ​ចុុះ​ផ្សាយ​រួចមក​ក៏មាន​ចាប់អារម្មណ៍​ខ្លាំង​ ពី​សំណាក់​មហាជន ហើយ​ម្នាក់ៗ​នាំគ្នា បញ្ចេញយោបល់​ដោយឡែកៗ ​ពីគ្នា​ទៀតផង ។ ប៉ុន្តែ​បើ​និយាយ​ជារួម គឺអាច​បែង​ចែកជា​ពីរ​បក្ស គឺ​ក្រុមគាំទ្រ និង ក្រុមប្រឆាំង ។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខាង​ក្រុមគាំទ្រ​យល់ឃើញថា នេះ​អាច​បញ្ជាក់បាន​ថា អង្គភាព​នៃ​កងជីវពល ប្តេជ្ញា​យកជ័យ​ជំនះ និង​ មាន​ទឹកចិត្ត​អង់អាច​ក្លាហាន។

ប្លែក​! កងជីវពល​យេ​ម៉ែន បំពាក់​កាំភ្លើងយន្ត​នៅលើ​ខ្នងសត្វ​លា​ដើម្បី​ប្រយុទ្ធ​

ដូច្នេះហើយ​ទើប បានជា​ពួក​កងជីវពល​ប្រមូល​សត្វ​លា ឲ្យ​ចូលក្នុង​សមរភូមិ​សង្គ្រាម​ដើម្បី​ ជា​កម្លាំង​ជំនួយ​បន្ថែម ។ ចំណែក​ក្រុម​អ្នកប្រឆាំង​វិញ ​បាន​យល់ឃើញថា រូប ភាព​ទាំងនេះ​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំងណាស់ ដោយមាន​អ្នកខ្លះ​និយាយថា សូម្បីតែ​សត្វ​លា ក៏បាន​ក្លាយជា​អាវុធ​យុទ្ធ ភ័​ណ្ឌ​សង្គ្រាម​ដែរ ដូច្នេះ​អាច​បញ្ជាក់បាន​ថា គ្រឿង​បរិក្ខា​សឹក​របស់​កងជីវពល​នៅ​ខេត្ត Beida ហាក់ដូចជា អន់​ខ្សោយ​មិនទាន់​សម័យ​ទំនើប​ឡើយ ៕ គ ឡេង​

ប្លែក​! កងជីវពល​យេ​ម៉ែន បំពាក់​កាំភ្លើងយន្ត​នៅលើ​ខ្នងសត្វ​លា​ដើម្បី​ប្រយុទ្ធ​