ខ្វាន់ អុសា​មៈណី វាយបក ផេ​ន​ខេ​ក និង ម៉ៃ ដាវី​កា មិន​សំចៃ​ដៃ​

​ក្រោយពី​អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត​(Pancake Khemanit) និង អ្នកនាង ម៉ៃ ដាវី​កា (Mai Davika) ដែលជា​តារា​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ ៧ សម្រេចចិត្ត​ចាកចេញ​ពី​ប៉ុស្តិ៍​ដោយ​លើកយក​មូល​ហេតុថា ចង់​ក្លាយខ្លួនជា​តារា​ឯករាជ្យ​ដោយ​មិន​ចង់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប៉ុស្តិ៍​ទូរទស្សន៍ ដូចនេះ​មានឱកាស​អាច​ផ្លាស់ប្តូរ​បរិយាកាស និង រួមសហការ​ជាមួយ​តារា​ប្រចាំ​ប៉ុស្តិ៍​ផ្សេងៗ ព្រមទាំង​រៀន​បទពិសោធ​ការងារ​ពី​អ្នកដឹកនាំ​រឿង​នៅតាម​ប៉ុស្តិ៍​ផ្សេងៗ​ទៀតផង​ដែរ​។

ខ្វាន់ អុសា​មៈណី វាយបក ផេ​ន​ខេ​ក និង ម៉ៃ ដាវី​កា មិន​សំចៃ​ដៃ​

​ស្របពេល​ជាមួយគ្នា​នោះ មិត្ត​អ្នកគាំទ្រ​ជាច្រើន​ក៏​កំពុងតែធ្វើការ​ខ្សឹបខ្សៀវ​ពី​រឿង​តារា​ឯក​ស្រី​អ្នកនាង ខ្វាន់ អុសា​មៈណី (Kwan Usamanee) ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​ល្បិច​ស្នេហ៍​បញ្ឈឺចិត្ត​» (Mai Sin Rai Fai Sawart) ព្រោះ​កិច្ចសន្យា​របស់​អ្នកនាង ខ្វាន់ និង ប៉ុស្តិ៍​លេខ ៧ ក៏​ជិត​ផុតកំណត់​ដូចគ្នា ដោយហេតុនេះ មិត្ត​អ្នកគាំទ្រ​ភាគច្រើន​គិតថា អ្នកនាង ខ្វាន់ ដែលជា​តារា​ចាស់វស្សា​ចាក់គ្រឹះ​នៅ​ប៉ុស្តិ៍​លេខ ៧ ប្រហែលជា​ជិត​ចាក​ចេញពី​ទ្រនំ​មួយ​នេះ​ដូចគ្នា​។​

ខ្វាន់ អុសា​មៈណី វាយបក ផេ​ន​ខេ​ក និង ម៉ៃ ដាវី​កា មិន​សំចៃ​ដៃ​

​ដើម្បី​បំបាត់​ចម្ងល់​របស់​មិត្ត​អ្នកគាំទ្រ អ្នកសារព័ត៌មាន​បាន​ស្វែងរក​ឱកាស​ធ្វើការ​សម្ភាស​ជាមួយ​អ្នកនាង ខ្វាន់ ដោយផ្ទាល់​ព្រមជាមួយ​ការឆ្លើយតប​បែប​ឌឺដង​ផ្លែផ្កា​ទៅ​តារា​ស្រី​ដែល​បានសម្រេច​ចិត្ត​ចាក​ចេញពី​ប៉ុស្តិ៍​លេខ ៧​។ អ្នកនាង ខ្វាន់ បាន​ប្រាប់ថា កិច្ចសន្យា​របស់​អ្នកនាង​ជាមួយ​ប៉ុស្តិ៍​លេខ ៧ នៅសល់​យូរ ឬ ឆាប់​គឺ​មិន​សំខាន់​នោះទេ ហើយ​សម្រាប់​ចំណុច​នេះ​ផងដែរ គឺ​អ្នកនាង​មិនដែល​ទៅ​ចាប់អារម្មណ៍​ខ្វល់ខ្វាយ​សោះឡើយ ព្រោះ​រាល់ថ្ងៃនេះ​មាន​ខ្សែភាពយន្ត​ជាច្រើន​ដែល​អ្នកនាង​ត្រូវ​ទទួលខុសត្រូវ ហើយ​ដែល​រឿង​ទាំងនោះ​គឺ​អ្នកនាង​ដាក់​អារម្មណ៍​ផ្ចិតផ្ចង់​ក្នុងការ​សម្តែង​មិន​ថា​ជា​រឿង​ថ្មី ឬ រឿង​ដែល​ថត​ឡើងវិញ​។​

ខ្វាន់ អុសា​មៈណី វាយបក ផេ​ន​ខេ​ក និង ម៉ៃ ដាវី​កា មិន​សំចៃ​ដៃ​
​កន្លងមកនេះ អ្នកគ្រប់គ្រង​នៅ​ប៉ុស្តិ៍​លេខ ៧ បានផ្តល់​ឱកាស​ឱ្យ​អ្នកនាង​បញ្ចេញថ្វីដៃ​ជា​តួអង្គ​យ៉ាង​សម្បូរបែប មិន​តួ​ឆ្នាស់ តួ​ស្លូត ឬ តួ​វាយតប់ ដែល​ជួយ​ឱ្យ​សមត្ថភាព​របស់​អ្នកនាង​អាច​សម្តែង​បាន​គ្រប់​ឈុត​គ្រប់​ឆាក​។ សម្រាប់​ពេលនេះ មនុស្ស​ជាច្រើន​ប្រាកដជា​គិតថា តារា​ស្រី​ជើងចាស់​ម្នាក់ៗ​បាន​រត់ចោល​ប៉ុស្តិ៍​លេខ ៧ ម្នាក់​ម្តងៗ ដូចនេះ​ស្ថានភាព​បច្ចុប្បន្ន​គឺ ខាង​ប៉ុស្តិ៍​ប្រហែលជា​ជួប​បញ្ហា​ខ្វះ​តួ​ស្រី​មក​សម្តែង ប៉ុន្តែ​សម្រាប់​អ្នកនាង ខ្វាន់ មិន​គិត​ដូច​ច្នេះ​ទេ គឺ​អ្នកនាង​មាន​សេចក្តីសុខ​ដែល​អ្នកនាង​បានមក​ធ្វើជា​តារា​ប្រចាំ​ប៉ុស្តិ៍​លេខ ៧ ហើយក៏​គ្មាន​ថ្ងៃ​រត់ចោល​ទ្រនំ​មួយ​នេះ ដោយ​យក​លេស​នេះ​លេស​នោះ​ដើម្បី​ឱ្យបាន​ចាកចេញ​នោះទេ​។

ខ្វាន់ អុសា​មៈណី វាយបក ផេ​ន​ខេ​ក និង ម៉ៃ ដាវី​កា មិន​សំចៃ​ដៃ​

​អ្នកនាង ខ្វាន់ បាន​បន្ថែមទៀតថា អ្នកនាង​មិនដែល​គិត​សោះឡើយ ថា​ចង់​ក្លាយជា​តារា​ឯករាជ្យ ហើយ​ដែល​ចំណុច​សំខាន់​គឺ​អ្នកនាង​ក៏​មិន​ទៅ​ជ្រក​ក្រោម​ប៉ុស្តិ៍​ផ្សេង​ឡើយ ព្រោះ​ដែល​អ្នកនាង​បាន​មកដល់​ថ្ងៃនេះ គឺ​ខាង​ប៉ុស្តិ៍​ជា​អ្នក​ផ្តល់ឱ្យ មិន​ថា​ផ្ទះ រថយន្ត ឬ លទ្ធភាព​បានបញ្ចប់​ការសិក្សា គឺ​សុទ្ធតែ​ទទួលបាន​ពី​ប៉ុស្តិ៍​លេខ ៧ ដែល​បាន​ជួយ​ជ្រោមជ្រែង​តាំងតែ​ពី​អ្នកនាង​នៅ​ជា​កុមារី​។ គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង ខ្វាន់ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ ១៩៥៥ ដែល​ពេលនោះ​គឺ​អ្នកនាង​មាន​អាយុ​ទើបតែ ៧ ឆ្នាំ ប៉ុណ្ណោះ ដូចនេះ​បើ​គិត​ទៅ​គឺ​អ្នកនាង​បានរួម​រស់​ជាមួយ​ប៉ុស្តិ៍​លេខ ៧ អស់​រយៈពេល ២០ ឆ្នាំ មកហើយ​។​

ខ្វាន់ អុសា​មៈណី វាយបក ផេ​ន​ខេ​ក និង ម៉ៃ ដាវី​កា មិន​សំចៃ​ដៃ​

​ម្យ៉ាងវិញទៀត តារា​ស្រី​ជើងចាស់​ក៏​មិនសូវ​សល់​ប៉ុន្មាន​ដែរ ដូចនេះ​ការងារ​កាន់តែ​មាន​ច្រើនជាង​មុន ដោយ​មូល​ហេតុនេះ អ្នកនាង​មិនអាច​បោះបង់​ទ្រនំ​ចាស់​នេះ ព្រោះតែ​មហិច្ឆតា​ផ្ទាល់ខ្លួន​នោះទេ​។ ឮថា​តារា​ស្រី​ជើងចាស់​ជាច្រើន​ត្រូវបាន​អ្នកគ្រប់គ្រង​ហៅចូល​បន្ទប់​ម៉ាស៊ីនត្រជាក់​ដើម្បី​ស្តាប់​ចម្លើយ​ថា ចង់​បន្ត​កិច្ចសន្យា​ជាមួយ​ប៉ុស្តិ៍​ឬ​យ៉ាងណា ប៉ុន្តែ​សម្រាប់​អ្នកនាង ខ្វាន់ បាន​ឆ្លើយ​ត្រឡប់មកវិញ​ថា វា​មិនមែនជា​បន្ទប់​ម៉ាស៊ីនត្រជាក់​នោះទេ តែ​ជា​បន្ទប់​ដែល​ពោ​រ​ពេញ​ទៅដោយ​ភាពកក់ក្តៅ ហើយ​អ្នកនាង​ក៏​មិនបាន​ហៅ​ចូលទៅ​ពិភាក្សា​អ្វី​ឡើយ ព្រោះ​កន្លងមកនេះ​អ្នកនាង និង អ្នកគ្រប់គ្រង​គឺ​ស្និទ្ធស្នាល​គ្នា​ស្រាប់​ហើយ ក៏​មិនដែល​បិទបាំង​អ្វី​ពីគ្នា​ឡើយ ដែល​អាច​និយាយបានថា អ្នកគ្រប់គ្រង​រប​ស់ប៉ុ​ស្តិ៍​គឺ​ប្រៀបដូចជា​អ្នកមានគុណ​ទី​២ របស់​អ្នកនាង ខ្វាន់​។​

ខ្វាន់ អុសា​មៈណី វាយបក ផេ​ន​ខេ​ក និង ម៉ៃ ដាវី​កា មិន​សំចៃ​ដៃ​

​សម្រាប់​រឿង​ចាកចេញ​របស់​តារា​ស្រី​ជើងចាស់​ដូចជា អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត និង អ្នកនាង ម៉ៃ ដាវី​កា គឺ​អ្នកនាង ខ្វាន់ មិនបាន​ទៅ​ហាមឃាត់​អ្វី​ឡើយ ព្រោះ​ម្នាក់ៗ​គឺមាន​ការសម្រេចចិត្ត និង ជ្រើសរើស​ផ្លូវ​ដើរ​រៀងខ្លួន ដូចនេះ​អ្នកនាង​ក៏​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​អ្នក​ទាំងពីរ ព្រោះ​គ្រប់គ្នា​បានផ្តល់​ហេតុផល​ដែល​សម្រេចចិត្ត​ធ្វើការ​ចាកចេញ ហើយក៏​សូម​ជូនពរ​ឱ្យ​ម្នាក់ៗ​សម្រេចសេចក្តី​ប្រាថ្នា​រប​ស់​ខ្លួន​៕ ខេ​រី​
(​ប្រភព​៖ ញ៊ូ ឡា​ត​ស្ទាល​)