សូម​ប្រយ័ត្ន​នៅពេល​កាច់​បង្ហូរទឹក​លើក​ក្រោយ​!

សូម​ប្រយ័ត្ន​នៅពេល​កាច់​បង្ហូរទឹក​លើក​ក្រោយ​!

​សព្វថ្ងៃនេះ​យើង​ច្រើន​តែ​ប្រើ​បង្គន់​ចាក់ទឹក​ដែល​មាន​ធុង​ទឹក​មួយ​នៅ​ពីលើ ងាយស្រួល​ច្រើន ដោយ​គ្រាន់តែ​កាច់​គន្លឹះ​មួយ ទឹក​ក៏​ហូរ​ចុះ​នាំយក​លាមក​ទៅ​។ យើង​គិតថា​គ្មាន​អ្វី​ចម្លែក​ទេ កាលណា​យើង​បាន​កាច់​ទឹក​ឱ្យ​ហូរ​នាំយក​លាមក​ទៅ​អស់ហើយ វា​ចប់​ហើយ​។​

​តែ​លោក Amesh Adalja អ្នកជំនាញ​ខាង​ជំងឺ​បង្កឡើង​ដោយ​មេរោគ បាន​និយាយថា​ទឹក​ក្នុង​ចាន​បង្គន់ ដែល​គួច​ហូរ​ទៅនោះ វា​បង្កើតបាន​ជា​ចំហាយ​ទឹក​ដែល​នាំយក​មេរោគ​ទាំងឡាយ​ដែល​មាន​នៅក្នុង​លាមក ឱ្យ​អណ្តែត​ជា​ពពក​ឡើង​មក​លើ អាច​បង្ក​ដល់​អ្នក​ណា​ដែល​មក​ប៉ះ​វា​បាន​។​

​ហេតុការណ៍​នេះ​ត្រូវបាន​លោក Charles Gerba អ្នកជំនាញ​ខាង​មេរោគ​វិទ្យា​រកឃើញ​នៅក្នុង​ឆ្នាំ​១៩៧៥ នៅពេលដែល​លោក​ចាក់​បាក់តេរី​មួយចំនួន​ចូលទៅ​ក្នុង​បង្គន់ រួច​កាច់​ទឹក​ឱ្យ​ហូរ​។ លោក Marc Leavey អ្នកជំនាញ​ខាង​ការថែទាំ​បឋម បាន​អះអាង​ថា បាក់តេរី E. coli ដែល​មាន​នៅក្នុង​លាមក អាច​បង្ក​ឱ្យ​មាន​ការឈឺ​ពោះ ការ​រលាក​ក្រពះ​ពោះវៀន និង​ការ​រា​ករុះ​បាន​។ អត្ថបទ​មួយ​ដែល​គេ​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Applied and Environmental Microbiology ក៏​បាន​និយាយ​ដែរ​ថា ផង់​ទឹក     តូចៗ​ដែល​អណ្តែត​ចេញពី​បង្គន់​មក អាច​ធ្វើឱ្យ​កើត​ជំងឺ​បាន​។ យ៉ាងណាមិញ មានការ​ចម្លងជំងឺ SARS នៅលើ​យន្តហោះ​មួយ ក្នុងពេល​ដែល​ហោះហើរ​ទៅ​កាន់​ទីក្រុង​ហុងកុង នៅក្នុង​ឆ្នាំ​២០០៣​។​

​លោក Adalja បាន​និយាយ​ថែម​ទៀត​ថា ពពក​ផង់​ទឹក​តូចៗ​ដែល​អណ្តែត​ចេញពី​បង្គន់​មក​នោះ អាច   អណ្តែត​ទៅ​ដល់​ចាន​លាងដៃ និង​កែវ​ឬ​កំប៉ុង​ដាក់​ច្រាស់​ដុស​ធ្មេញ បានដែរ​។​

​ដោយហេតុនេះ លើក​ក្រោយៗ​ទៀត សូម​កុំប្រ​ញ៉ាប់​កាច់​គន្លឹះ​ឱ្យ​ទឹក​ហូរ​ភ្លាម​បន្ទាប់ពី​បាន​បន្ទោ​របង់     រួច​។ ត្រូវ​ទុក​ឱ្យ​លាមក​ធ្លាក់ចុះ​ទៅ​ក្រោម ហើយ​នី​វោ​ទឹក​ស្រក​ចុះ រួច​បិទ​គម្រប​សិន សឹម​កាច់​គន្លឹះ​។ ហើយ​បើ​មាន​សមាជិក​គ្រួសា​រណា​ម្នាក់​រាករូស អ្នក​មិន​គួរប្រើ​បង្គន់​ជាមួយគ្នា​ទេ​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។