ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា មក​ដល់​កម្ពុជា​វិញ​ហើយ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អនុប្រធាន និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​វិល​ត្រឡប់​មក​​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​វេលា​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃ​ទី​២៦ ធ្នូ ២០១៥​នេះ បន្ទាប់​ពី​ចាក​ចេញពី​ប្រទេស​​អស់​ជា​ច្រើន​ថ្ងៃ​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​បក្ស​នៅ​ក្រៅប្រទេស ។

សូម​បញ្ជាក់​ថា លោក កឹ​ម សុខា បាន​ចាក​ចេញពី​ទៅ​ក្រៅប្រទេស​កាលពីដើម​ខែធ្នូ​ក្នុង​គោលបំណង​ទៅ​ជួប​ជាមួយ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់​ដឹក​ដទៃ​ទៀត ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ៕