សូ​ដា នី​តា ឆ្អែត​ហើយ​ប្រុស​រួម​អាជីព​…

តារា​សម្តែង​មុខ​មាន​ស្នេហ៍ សូ​ដា នី​តា ដែល​កាលពីមុន​បាន​ភប់​ប្រទះ​តែ​រឿ​ស្នេហ៍​បរាជ័យ​ជារឿយៗ​នោះ ឥលូវ​នេះ​មាន​ព័ត៌មាន​លេច​ឭម​កថា នាង​កំពុងតែ​បណ្តុះ​ពន្លក​ស្នេហ៍​ថ្មី​ជា​មូ​យ​មិត្ត​រួម​អាជីព​ម្នាក់​ដែលមាន​រូ​រាង​សង្ហា ប៉ុន្តែ​ស្រី​ស្អាត សូ​ដា នី​តា បែរជា​ច្រានចោល​ទៅវិញ ដោយ​នាង​និយាយថា មិន​មានរឿង​បែបនេះ​ទេ ហើយ​នាង​ក៏​មិន​យកប្តី​ជា​មិត្ត​រួម​អាជីព​ដែរ ។​

សូ​ដា នី​តា ឆ្អែត​ហើយ​ប្រុស​រួម​អាជីព​…

​បើ​និយាយ​ត្រួសៗ​ទៅ តារា​វ័យ​ជ្រេ​សម្រស់​បាន​ប្រៀប​ដូច​ផ្កា​កុលាប​កំពុង​រីក​រូបនេះ បាន​ជួប​ជីវិត​ស្នេហ៍​បរាជ័យ​ជា​ញយ​ដង​ណាស់​ហើយ ហើយក៏​សឹងតែ​ធ្វើឱ្យ​នាង​ស្ទើរ​បាក់ស្បាត​នឹង​ល្បែង​ស្នេហ៍​ដែល​មិនបាន​ដល់​កោះ​ត្រើយ​នេះ​ដូចគ្នា ។​

​ស្រី​ស្អាត​មិន​លែង​អ្វី​នឹងមាន​បុរស​តាម​ស្នេហ៍​ទេ ប្រៀប​ដូច​ផ្កា​ដែលមាន​ក្លិនក្រអូប​ដែល​តែងតែមាន​កន្លង់​ចោម​ដែរ ថ្មីៗ​នេះ​មាន​ដំណឹង​មួយ​លេចឮ​មក​ថា ហាក់​មិន​រាងចាល​នឹង​ស្នេហ៍​មិន​សមប្រកប​នេះ សូ​ដា នី​តា កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​ជាមួយ​តារា​សម្តែង​រួម​រួម​អាជីព​ម្នាក់​ដែលមាន​រូបរាង​ស្រស់​សង្ហា មុខ​មាន​មុន​ស្នេហ៍ ដែល​ពេលនេះ​អ្នក​ទាំងពីរ​កំពុង​មើលចិត្ត​គ្នា​ផងដែរ តែ​នាង​មិន​ហ៊ាន​បើកចំហ​ចំណង​ស្នហ៍​ថ្មី​នេះ​ឱ្យ​មហាជន​បានដឹង​ទេ ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់ នាំឱ្យមាន​ឈ្មោះ​ជាតា​រា​ស្រី​បរាជ័យ​រឿង​ស្នេហា​ទៀត ។​

សូ​ដា នី​តា ឆ្អែត​ហើយ​ប្រុស​រួម​អាជីព​…

​បើតាម​សម្តី​របស់​ស្រី​ស្អាត សូ​ដា នី​តា បាន​និយាយថា មិន​មានរឿង​បែបនេះ​ទេ សម្រាប់​ពេលនេះ​នាង​នៅ​ទំនេរ​មិនទាន់មាន​ដៃគូ​ស្នេហា​ថ្មី​ឡើយ មិន​ដូច​ព័ត៌មាន​ខ្សឹបខ្សៀវ​នោះទេ ហើយ​ប្រសិនជា​ដូច​អ្វីដែល​គេ​និយាយ​មែន គឺ​នាង​មិន​យក​ទេ​ប្តី​ជា​អ្នកសិល្បៈ​ដូចគ្នា ព្រោះ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ឡើយ ។ នាង​និយាយ​ដូច្នេះ ក៏​ព្រោះ​នាង​តែ​ធ្លាប់​ឆ្លងកាត់​រឿង​ស្នេហ៍​ដែល​ធ្វី​ឱ្យ​នាង​ឈឺចាប់​ម្តង​ជា​ពីរដង​រួចមកហើយ​ជាមួយ​អ្នកសិល្បៈ​ដូចគ្នា ដែល​ប្រិយមិត្ត​ទស្សនិកជន​បានដឹង​រួចមកហើយ​ថា កាលពីមុន​នាង​មាន​ព័ត៌មាន​ទាក់ទង​ស្នេហ៍​ជាមួយ​លោក ងួន វ៉ា​រី ហើយ​ក្រោយមក​គឺ​លោក ឡាយ អ៊ិន ហេតុនេះហើយ​ទើប​នាង​ឆ្អែត​ចិត្តនឹង​បុរស​ជា​អ្នកសិល្បៈ​ដូចគ្នា​ដូច្នេះ ។​

សូ​ដា នី​តា ឆ្អែត​ហើយ​ប្រុស​រួម​អាជីព​…

​ហាក់​រាងចាល​នឹង​ស្នេហ៍​បរាជ័យ នាង​បាន​ពោលថា នៅ​ម្នាក់ឯង​គឺមាន​សេចក្តីសុខ មាន​សេរីភាព​ជាង ចង់ទៅ​ណា​មក​ណា​ក៏​ស្រួល ។ នាង​ក៏​ទទួលស្គាល់​ដែរ​ថា ថ្មីៗ​នេះ​មាន​បុរស​តាម​ប្រលោម​ស្នេហ៍​នាង​ច្រើន ទាំង​អ្នក​ក្នុងស្រុក និង នៅក្រៅ​ស្រុក​ផងដែរ តែ​ពេលនេះ​នាង​ក៏​មិនទាន់​ចង់​បើក​ចិត្ត​ទទួលយក​ស្នេហ៍​ថ្មី​ទាំង​នោះទេ ។​

​ងាក​មក​ក្នុង​វិស័យ​សិល្បៈ​ឯណេះ​វិញ ថ្វីដ្បិតតែ សូ​ដា នី​តា របូត​ការងារ​ជា​ពិធីករ​ទូរទស្សន៍​ក៏ពិតមែន ប៉ុន្តែ​នាង​បែរជា​មានឱកាស​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ញឹកញាប់​ទៅវិញ ហើយ​នៅ​ដើមឆ្នាំ ២០១៦ ដែល​នឹង​ឈានចូល​មកដល់​ឆាប់ៗ​នេះ នាង​ក៏មាន​គម្រោង​ចេញទៅ​សម្តែង​នៅ​ប្រទេស​បារាំង​បន្តទៀត​ផងដែរ ៕ សាកល​
សូ​ដា នី​តា ឆ្អែត​ហើយ​ប្រុស​រួម​អាជីព​…

សូ​ដា នី​តា ឆ្អែត​ហើយ​ប្រុស​រួម​អាជីព​…

សូ​ដា នី​តា ឆ្អែត​ហើយ​ប្រុស​រួម​អាជីព​…