អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥


អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥

ទីបំផុត ពាន​រង្វាន់​ជើង​ឯក​ Soccer League លើក​ទី៣ ប្រចាំ​ឆ្នាំ​២០១៥ បាន​ធ្លាក់​ទៅ​លើ​ដៃ​ក្រុម​​អាណាចក្រ​បៃតង បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី​ ដោយ​លទ្ធផល ១-០ នៅ​ចុង​ម៉ោង លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ល្ងាច​មិញ​នេះ។

 

អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥

 

មួយ​គ្រាប់​ជ័យ​ជម្នះ​របស់​ក្រុម​អាណាចក្រ​បៃតង ធ្វើ​បាន​សម្រេច​ដោយ​ម្ចាស់​ស្បែក​ជើង​មាស សេង ស័ង្ខរតនា នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​ស្ថិត​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​ចុង​ក្រោយ។ គ្រាប់​បាល់​ដ៏​មាន​តម្លៃ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អាណាចក្រ​បៃ​តង​លើក​ពាន​រង្វាន់ Soccer League លើក​ទី៣ ​ដែល​រៀប​ចំ​ឡើង​ដោយ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC)។

 

ខាង​ក្រោម​នេះ ជា​លទ្ធផល​ទាំង​ស្រុង​នៃ​ពាន​រង្វាន់ Soccer League៖

 

ក្រុម​ជើង​ឯក៖ អាណាចក្រ​បៃតង (ទទួល​បាន​ពាន​មួយ មេដាយ​មាស ២៥​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់ ១០​លាន​រៀល)

 

អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥

 

ក្រុម​ជើង​ឯក​រង​៖ ​យុវជន វ៉ិចតូរី អេហ្វស៊ី​ (ទទួល​បាន​មេដាយ​ប្រាក់ ២៥​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់ ៧​លាន​រៀល)

 

អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥

 

​ក្រុម​លេខ​៣៖ យុវជន ក.១២ (ទទួល​បាន​មេដាយ​សំរិទ្ធ ២៥​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់ ៧​លាន​រៀល)

 

អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥

 

ក្រុម Fair Play៖ យុវជន​កំពង់ចាម (ទទួល​បាន​ប្រាក់​រង្វាន់ ១លាន​រៀល)

 

កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ៖ សេង ស័ង្ខរតនា របស់​ក្រុម​អាណាចក្រ​បៃតង ស៊ុត​បាន ៩​គ្រាប់ (ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន​រៀល)

 

អ្នក​ចាំ​ទី​ល្អ​ជាង​គេ៖ នួន វាសនា របស់​ក្រុម​យុវជន ក១២ (ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន​រៀល)​

 

អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥

 សកម្មភាព​លើ​ទីលាន

 

អាណាចក្រ​បៃតង លើក​ពាន​ជើង​ឯក Soccer League ​២០១៥
 

អត្ថបទ៖ គង់ វិសាល