៦ អាហារ​ជំនួយ​សមត្ថភាព​ផ្លូវភេទ

​បើ​និយាយ​ជា​គោល​ការ​ទូទៅ​ពាក្យ​ថា​«​អាហារ​»​គឺ​វា​ផ្តល់​ទាំង​គុណសម្បត្តិ និង គុណវិបត្តិ​ដូចគ្នា​ទៅនឹង​ឱសថ​ដែរ ។ ដោយឡែក​បើ​យើង​និយាយ​ដោយ​លើក​យកតែ​ទិដ្ឋភាព​មួយ​ជ្រុង​នៃ​ផ្លូវភេទ​វិញ​ក៏​វា​មាន​បច្ច័យ​មិន​ខុសគ្នា​ដែរ ពោលគឺ​បើ​យើង​ចេះ​ជ្រើសរើស​បាន​ត្រឹមត្រូវ​វា​នឹង​ជួយ​ឱ្យ​សមត្ថភាព​ផ្លូវភេទ​របស់​យើង​ដំណើរ​ការល្អ​រលូន​តែម្តង ។ ផ្ទុយទៅវិញ បើ​យើង​ចេះតែ​ញ៉ាំ​អាហារ​ផ្តេសផ្តាស​ដោយ មិនបាន​គិតដល់​ចំណុច​វិជ្ជមាន និង អវិជ្ជមាន​នៃ​អាហារ​ទាំង​នោះទេ បញ្ហា​សមត្ថភាព​ផ្លូវភេទ​ក៏​ជួប​គ្រោះ កាច​ទៅតាម​នោះដែរ ។

ដូច្នេះ​ដើម្បី​ចង់ដឹងថា តើ​មាន​អាហារ​ណាខ្លះ​ដែល​ជំនួយ​ដល់​សមត្ថភាព​ផ្លូវភេទ ហើយ​ថា​តើ​មាន​អាហារ​ណាខ្លះ​ដែល​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ ? មាន​មនុស្ស​មិនតិច​ទេ​ដែល​បានដឹង​ច្បាស់​ថា ការធ្វើ​លំ​ហាត់ប្រាណ​មួយ​សប្តាហ៍​ឱ្យបាន ២-៣ ថ្ងៃ មួយថ្ងៃ​កន្លះ​ម៉ោង នឹង​ជួយ​ឱ្យ​សុខភាព​ផ្លូវ​ចិត្តល្អ អារម្មណ៍​ស្រស់ស្រាយ ថែមទាំង​ជួយ​ឱ្យ​សិច​ខ្លាំង​ទៀតផង ។ ចំណែកឯ​អាហារ​ដែល​ជួយ​ភ្ញោ​ច សមត្ថភាព​ផ្លូវភេទ​នោះ​រួមមាន ៖

១ – អយ​ស្ទ័​រ​ស្រស់​
​ជួយ​ភ្ញោ​ច​អ័រម៉ូន​ដូ​ផា​មីន​ដែល​បង្ក​ឱ្យ​កើត​ចំណង់​ផ្លូវភេទ និង ជួយ​ឱ្យ​បុរស​មាន​អារម្មណ៍​ខ្លាំង ហ៊ឹកហ៊ាក់ ព្រោះ​រ៉ែ​ធាតុ​ស័ង្កសី (Zinc) ។​

៦ អាហារ​ជំនួយ​សមត្ថភាព​ផ្លូវភេទ

២ – ស្រូវ​អូត
​ជួយ​ព្យាបាល​រោគ​លលក​អត់​បូល និង ជួយ​បន្ធូរ​សាច់ដុំ​ជុំវិញ​អាវុធ​ប្រចាំកាយ​របស់​បុរស​បាន​ល្អ ។​

៦ អាហារ​ជំនួយ​សមត្ថភាព​ផ្លូវភេទ

៣ – ខ្ទឹមស​
​ជួយ​បង្កើន​តម្រូវការ​ផ្លូវភេទ​បាន​ទាំង​បុរស​ទាំង​ស្ត្រី ។​

៦ អាហារ​ជំនួយ​សមត្ថភាព​ផ្លូវភេទ

៤ – សូកូឡា​ខ្មៅ​
​គេ​មានជំនឿថា ប្រសិនបើ​បាន​ញ៉ាំ​មួយ​ថ្ងៃមួយ​ដុំ​នោះ​ជីវិត​សិច​នឹង​បានទទួល​ជោគជ័យ​ស្រណុក​សុខ​ស្រួល​ជាង​អ្នក​ដែល​មិនបាន​ញ៉ាំ ។​

៦ អាហារ​ជំនួយ​សមត្ថភាព​ផ្លូវភេទ

៥ – ស្រាក្រហម
​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ជួយ​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ ជួយ​ការពារ​គ្រាប់​ឈាមកក ជំនួយ​បេះដូង ហើយ​ថែមទាំង​ជួយ​ឱ្យ​អាយុ​វែង​ទៀតផង ។​

៦ អាហារ​ជំនួយ​សមត្ថភាព​ផ្លូវភេទ

៦ – ម្ទេស
​សម្បូរ​ទៅដោយ​សារធាតុ​ខេ​ប​សៃ​ស៊ិន​ដែល​ភ្ញោ​ច​ឱ្យ​កើតដំណើរការ​កម្រើក និង ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​បាន​យ៉ាង​ប្រសើរ ។ ឆាន់ ចំរ៉ា

៦ អាហារ​ជំនួយ​សមត្ថភាព​ផ្លូវភេទ