ក្រុមអាណាចក្របៃតង គ្រងតំណែងឃើងឯកពាន Soccer League ២០១៥បានសម្រេច

ភ្នំពេញ៖ ក្រុមបាល់ទាត់អាណាចក្របៃតងបានយកឈ្នះក្រុមបាល់ទាត់យុវជនវ៉ិចតូរីអែហ្វស៊ី ក្នុងលទ្ធផល១ទឡ់០ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមគ្រងតំណែងជើងឯក Soccer League 2015 ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅ ថ្ងៃសៅរិ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ នេះលើទីលានពហុកីឡដ្ឋានជាតិ។

សម្រាប់ក្រុមបាល់ទាត់អាណាចក្របៃតងទីបំផុត បានបំបែកឯកត្តកម្មចាស់របស់ខ្លួនហើយ ដោយគ្រងតំណែងជើងឯក Soccer League បាន ដែលមិនធ្វើឲ្យអ្នកគាំទ្រក្រុមមានការខកចិត្តឡើយ។ចំណែក ក្រុមបាល់ទាត់ យុវជន វ៉ិចតូ រីអែហ្វស៊ី បានត្រឹមជើង ឯករងតែប៉ុណ្ណោះ។

 សម្រាប់ ក្រុមបាល់ទាត់អាណាចក្របៃតងលើកពានរង្វាន់ Soccer League 2015 នឹងផ្ដល់ពាន១ មេដាយមាស២៥គ្រឿង និងទឹកប្រាក់ ១០លានរៀល ហើយក្រុមបាល់ទាត់យុវជនវ៉ិចតូរីអែហ្វស៊ីជើងឯករង នឹងទទួលបានមេដាយប្រាក់២៥គ្រឿង និងទឹកប្រាក់៧លានរៀល និងក្រុមបាល់ទាត់យុវជនក១២ ទទួលបានចំណាត់ថ្នាក់លេខ៣ នឹងទទួលបានមេដាយសំរឹទ្ធ២៥គ្រឿង និងទឹកប្រាក់ ៥លានរៀល។
ក្នុងនោះដែរសម្រាប់ក្រុមបាល់ទាត់យុវជនខេត្តកំពង់ចាម ទទួលបាន Fair Play ទឹកប្រាក់ ១លានរៀល ហើយ កីឡាករដែល ស៊ុតបញ្ចូលទីបានច្រើនជាងគេ គឺ សេង ស័ង្ខរតនា ទទួលបានប្រាក់ ១លានរៀល , អ្នកចាំទីល្អជាងគេ គឺ នួន វាសនា ក្រុមបាល់ទាត់ យុវជនក១២  ទទួលបានប្រាក់១លានរៀល និងអាជ្ញាកណ្ដាលដឹកនាំការប្រកួតផ្ដាច់ព្រ័ត្រទទួលបាន១លានរៀល៕