៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​

​បុរស​មួយចំនួន​តែងមាន​សមត្ថភាព​ក្នុងការ​ទាក់ទង​ស្ត្រី ហើយ​បុរស​ខ្លះទៀត​ក៏​មិនសូវ​ជាមាន​ភាពប៉ិនប្រសប់​ប៉ុន្មាន​នោះដែរ ។ តាមពិតទៅ​វា​មិនមែន​អាស្រ័យ​ទាំងអស់​ទៅលើ​ភាពស្រស់​សង្ហា និង ទ្រព្យសម្បត្តិ​នោះទេ ។ ស្ត្រី​មួយចំនួន​តែង​ជ្រើសរើស​បុរស​ត្រឹម​តែមួយ​ចំណុច​ប៉ុណ្ណោះ​ដែល​ខ្លួន​ពេញចិត្ត ។ ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​បុរស​គួរ​ឈ្វេងយល់​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​៖

១. បង្ហាញ​ភាពក្លាហាន​
​បុរស​ខ្លះ​មាន​ភាព​កំសាក និង ចូលចិត្ត​ប្រកួតប្រជែង​គ្នា​ដើម្បី​ផ្គាប់ផ្គុន​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់ ។ នេះ​មិនមែនជា​ភាពក្លាហាន​ពិតប្រាកដ​នោះទេ ។ តាមពិតទៅ​បុរស​គួរ​ក្រឡេកមើល​ខ្លួនឯង​វិញ ទើប​ជាការ​ប្រសើរ ។ ត្រូវ​សួរ​ខ្លួនឯង​ថា “​ហេតុអ្វី​បានជា​នាង​ដូចជា​មិនសូវ​ចាប់អារម្មណ៍ នឹង​ខ្លួន​បើទោះជា​បាន​ព្យាយាម​ច្រើន​យ៉ាងណាក្តី​” ។ តាមពិតទៅ​ស្ត្រី​ច្រើន​តែមាន​ក្តី​ទំនុកចិត្ត និង ពេញចិត្ត​ទៅលើ​បុរស​ដែលមាន​ភាពក្លាហាន​រឹងមាំ​និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ។ បើ​បុរស​មាន​ដែល​ភាពទន់ខ្សោយ កំសាក​ហើយ​នោះ​ទោះជា​ការងារ​អ្វីៗ ក៏​មើលទៅ​មិន​ទំនងជា​ជោគជ័យ​នោះទេ ។​

៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​

២. មាន​ភាព​វៃឆ្លាត​
​ពិត​ហើយ​ទ្រព្យសម្បត្តិ ភាពស្រស់​សង្ហា​អាច​ទាក់ទាញ​ស្ត្រី​មួយចំនួន ហើយ​ស្ត្រី​ខ្លះ​អាច​លង់​នឹងសម្ភារៈ​និយម​បាន តែ​ស្ត្រី​ដែល​ល្អ​ពិតប្រាកដ គឺ​ច្រើនតែ​ពេញចិត្ត​នឹង​បុរស ដែលមាន​ភាព​វៃឆ្លាត មានការ​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ក្នុងសង្គម និង មនុស្ស​ជុំវិញខ្លួន ។​

៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​

៣. កុំ​រិះគន់​នាង​
​ការនិយាយស្តី​បើកចំហ​ខ្លាំងពេក​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​នាង ដូច្នេះ​អ្នក​គួរ​ចេះ​ប្រើ​ពា​ក្ស សម្តី​ណា​ដែល​ធ្វើឱ្យ​នាង​ពេញចិត្ត និង មាន​ភាព​រីករាយ ។ កិច្ចសន្ទនា​បែប​ធម្មតា​បង្ហាញ​ពី​អារម្មណ៍​ពិតប្រាកដ គឺអាច​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​បំផុត តែ​អ្នក​ត្រូវ​ចាំ​ថា ត្រូវ​គាំទ្រ​គំនិត និង យល់ស្រប​តាម​នាង​ជានិច្ច ។​

៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​

៤. យកចិត្តទុកដាក់​នឹង​នាង​ជាង​សម្រស់​នាង
​ស្ត្រី​ស្អាត​ច្រើន​ជា​មនុស្ស​មាន​ភាពជឿជាក់​នឹង​ខ្លួនឯង និង អំនួត​បន្តិច​ចំពោះ​សម្រស់ ។ បើទោះជា​នាង​មាន​សម្រស់​ស្រស់ស្អាត​ប៉ុណ្ណា​ក្តី អ្នក​មិនគួរ​សរសើរ​នាង​ពេក​នោះទេ ។ ព្រោះ​នាង​ដឹង​ស្រាប់​ហើយ​ថា នាង ស្អាត​ហើយ​នាង​នឹង​យល់ថា អ្នក​ស្រឡាញ់ ហើយ​ចាប់អារម្មណ៍​លើ​នាង​តែ​សម្រស់​ប៉ុណ្ណោះ ដែល​ចំណុច​នេះ​អាចធ្វើឱ្យ​នាង​មិន​ចាប់អារម្មណ៍​នឹង​អ្នក ។

៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​

៥. ត្រូវ​សរសើរ​សម្រស់​នាង​ខ្លះ​ដែរ
​ត្រង់ចំណុច​នេះ​អ្នក​ពិតជា​មាន​ចម្ងល់​ហើយ ។ អ្នក​ក៏​មិនត្រូវ​ព្រងើយ​នឹងមិន​សរសើរពី​សម្រស់នាង​នោះដែរ ។ អ្នក​អាច​សរសើរ​ពី​ស្នាមញញឹម កាយវិការ កន្សែង ឬ​ពណ៌​វត្ថុ​ប្រើប្រាស់​ផ្សេង ដែលសក្តិសមនឹង​នាង ។​

៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​

៦. ប្រើ​ខួរក្បាល កុំ​ប្រើ​កាបូប​លុយ​
​ប្រសិនបើ​បុរស​គិតតែ​លើ​សម្រស់​របស់​នាង​ពេក គឺ​ស្ត្រី​នោះ​នឹងមាន​អំនួត ហើយ​នាង​អាច​នឹង​គិតថា នាង​ជា​មនុស្ស​មានឱកាស​ច្រើន​ក្នុង​ក្រសែភ្នែក​បុរស​ដទៃ ។ ពិត​ហើយ​លុយ​អាច​ទិញ​ស្ត្រី​ម្នាក់​នោះបាន ដើម្បីបម្រើ​ចំណង់​ផ្លូវភេទ ។ ដូច្នេះ​បុរស​ត្រូវ​គិត​នូវ​ចំណុច​ផ្សេង​ក្រៅពី​អ្វីដែល​ខុសពី​បុរស​ទូទៅ​តែង​អនុវត្ត នោះ​វានឹងធ្វើ​ឱ្យ​អ្នក​ក្លាយ​ជាទី​ចំណាប់អារម្មណ៍​ពិសេស​ជាង​បុរស​ដទៃ ។ អ្នក​ត្រូវ​ចាំ​ថា អ្នក​មិនមែន ជា​បុរស​ដែល តែងតែ​ធ្វើឱ្យ​នាង​សប្បាយ​គ្រប់ពេល​នោះទេ តែ​ជាម​នុស្ស​ដែល​ជួយ​នាង និង ធ្វើឱ្យ​នាង​រីកចំរើន​ទៅមុខ នោះ​នាង​នឹងមិន​មើលរំលង​អ្នក​ឡើយ ។​

៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​

៧.​កុំ​ចង្អៀតចង្អល់​នឹង​សេរីភាព​របស់​នាង​
​ស្ត្រី​ដែល​ស្អាត ហ៊ឺហា តែង​ចង់​មាន​សេរីភាពដើរហើរ​ក្នុងសង្គម​ជាមួយ​មនុស្ស​ទូទៅ​ជុំវិញខ្លួន ។ ក្រៅពីនេះ​អ្នក​អាចជួយ​ជំរុញ​នាង​ឱ្យ​ចេះ​ញញឹម និង បង្ហាញ​ពី​ទេពកោសល្យ​ខ្លះៗ​ប្រសិនបើ​នាង​មាន ។ ត្រូវ​លើកទឹកចិត្ត និង​ផ្តល់​សេរីភាព​ដល់​នាង នោះ​នាង​នឹង​យល់ថា អ្នកជា​មនុស្ស​ល្អ មិន​ចង្អៀតចង្អល់ ។ ទីបំផុត​នាង នឹង​យល់ថា អ្នកជា​មនុស្ស​ម្នាក់​ដែល​នាង​អាច​ពឹងពាក់ និង ​មិនអាច​ខ្វះ​បាន ៕ សុផល

៧ ចំណុច​បុរស​គួរ​ដឹង​ដើម្បី​ទាក់ទាញ​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​