ផ្ទុះគ្រាប់​បែក​ស្លាប់​ មនុស្ស​បីនាក់​ នៅរដ្ឋ​ Shan ប្រទេស ​មីយ៉ាន់ម៉ា ​

យ៉ាងហ្គន៖ យ៉ាងហោចណាស់ មានមនុស្សបីនាក់ បានស្លាប់ និងបីនាក់ផ្សេងទៀត រងរបួស ដោយការផ្ទុះ គ្រប់បែកនៅស្ថាននីយ៍ រថយន្តដឹកទំនិញ១ នៅលើផ្លូវ Chin Shwe Haw ក្នុងរដ្ឋ Shan ភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះបានឲ្យដឹងថា ការផ្ទុះ គ្រាប់ប្លែកនេះ បានកើតឡើងនៅម៉ោង ២៖១៥នាទី ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ នៅជិត ស្ថាននីយ៍ ប៉ូលីស Chin Shwe Haw ដោយសម្លាប់ មនុស្សបីនាក់ របួសបីនាក់ និងខូចខាតរថយន្តដឹកទំនិញចំនួន៦គ្រឿង ហើយមក ដល់ពេល នេះ អជ្ញាធរមូលដ្ឋាន កំពុងធ្វើការ ស៊ើបអង្កេតជុំវិញករណីនេះ ៕

ផ្ទុះគ្រាប់​បែក​ស្លាប់​ មនុស្ស​បីនាក់​ នៅរដ្ឋ​ Shan ប្រទេស ​មីយ៉ាន់ម៉ា ​