អ្នកដែលជួបគ្នាលើសង្វៀនTIFFY Super Fightសប្ដាហ៍នេះ

ភ្នំពេញ:     ​ភ្នំពេញ​:​ក្នុង​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន TIFFY ARENA  របស់ TV5 យប់​ថ្ងៃទី​២៧​ធ្នូ​នេះ​នឹងមាន​អ្នក​ប្រដាល់ ២ រូប​ទៀត​នឹងត្រូវ​ដើរចេញ​ពី ការប្រកួត​ក្នុងខណៈដែល ២ នាក់​ទៀត​បាន​កៅអី​សម្រាប់​វ​គ្គ្​បន្ត​នោះ ។​

​    ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​នេះ​អ្នក​ប្រដាល់​សេក ចាន់​រាជ​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ជា​មួយ​ឈាង ឡុង​ក្លិប​អេ​ភូ​ថង​កីឡា ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនសូវ​ជាមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ​តែ​ចាន់​រាជ​មួយរយៈ​នេះ​ ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​កំពុងតែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំងណាស់​ ព្រោះ​រាល់​ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជំនះ​ហើយ​បើ​គេ​ចាញ់​នោះ​ ក៏​ធ្វើ​ឲ្យ​គូប្រកួត​វេទនា​ដែរ ។​

​    ​ចំពោះ​ឈាង ឡុង​វិញ​គេ​ធ្លាប់​ដណ្ដើមបាន​ឱកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ទៀតផង​តែ​ ការប្រកួត​របស់គេ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ស្ទើរតែ​គ្រប់ការ​ប្រកួត​គឺ​បរាជ័យ ​ដោយ​ត្រូវ​គូប្រកួត​វ៉ៃ​ឲ្យ​សន្លប់ ។​

​    ​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះ​គេ​ជឿថា​ឈាង ឡុង​ប្រហែលជា​ត្រៀមខ្លួន​បានល្អ ឯ សេក​ ចាន់​រាជ​ក៏​ត្រៀមខ្លួន​បានល្អ​ដែរ​ព្រោះ​ការប្រកួត​នេះ​អ្នកចាញ់​គឺ​ហាលអាវ ឯ អ្នកឈ្នះ​ទើប​មានឱកាស​បាន​ឡើងទៅ​ប្រ​កួត​វគ្គ​បន្តទៀត ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​គង់ ហ៊ូ​វ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ស៊ឹម ប៊ុនឆៃ​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​

​    ​ប៊ុនឆៃ​ជា​ជើង​ខ្លាំង​មួយរូប​ដែល​មិន​ស្រួល​ទប់ទល់​នោះទេ ។ ជាមួយនឹង​បទពិសោធន៍​លើស​ង្វៀន​រាប់​ឆ្នាំ​មក​ ហើយ​នោះ​អ្នក​ប្រដាល់​រូបនេះ​ទោះបី​កម្លាំង​គេ​ស្រុតចុះ​ក៏​គេ​មិន​នៅតែ​ បន្ត​ការប្រកួត​បានដែរ ។ ចំពោះ​គង់ ហ៊ូ​វ​វិញ​ទោះ​បី​គេ​ស្គាល់​សង្វៀន​ប្រដាល់​ក្រោយ​ប៊ុនឆៃ​ក៏ពិតមែន​តែមួយ​ រយៈ​នេះ​មាន​អ្នក​ដែល​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​ជាមួយ​គេ​មិន​តិច​ទេ​ដែល​ ត្រូវគេ​បង្ក្រាបបាន​នោះ ។​

​    ​សម្រាប់​ការប្រកួត​មួយ​នោះគេ​ជឿថា​ស៊ឹម ប៊ុនឆៃ​មាន​ឲ្យ​កាស​ច្រើន​តែបើ​គេ​មាន​សមត្ថភាព​យកឈ្នះ​គង់ ហ៊ូ​វ​បាន​មែន​នោះ​ក៏​គេ​វេទនា​ដែរ ។​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ តូប​នេះ​មិនដឹងថា​នរណា​ជា​អ្នក​ដើរចេញ​នោះទេ ។​