ថាន រ៉ាឌី នឹងឈ្នះរិទ្ធ ប្រាក់បិន

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ថា​ន រ៉ា​ឌី​ក្លិប​សម្រែក​រាជសីហ៍​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​រិ​ទ្ធ ប្រា​ក់បិន​ក្លិប​កងពលតូច​លេខ ៧០​លើស​ង្វៀន CTN ថ្ងៃទី​២៧​ធ្នូ​នេះ ។​

​    ​ទោះបី​ប្រា​ក់បិន​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​ក៏​ ពិតមែនតែ​ការប្រកួត​នេះ​គេ​ជឿថា​រ៉ា​ឌី​មានឱកាស​ឈ្នះ​ច្រើនជាង ។ ទាំង​ភាព​អំណត់ ទាំង​ស្នៀត កលល្បិច​គឺ​រ៉ា​ឌី​ល្អ និង លឿន​ជាង​មិនតែប៉ុណ្ណោះ​រ៉ា​ឌី​វ៉ៃ​ចេញ​មួយ​ចំ​គោលដៅ​បានល្អ​ជាង​ប្រា​ក់បិន ។​

​    ​លើស​ង្វៀន​នរណា​ក៏មាន​ស្នៀត​ដែរ​បើ​រ៉ា​ឌី​ហ៊ាន​មើលស្រាល​គូប្រកួត​នោះ​ក៏​អាច​នឹង​គ្រោះថ្នាក់​វិញ​ដែរ ។ ចាំ​មើល​នរណា​ឈ្នះ ?

​     ​ជួង ទី​តា​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យ៉ា​ម ខេមរា​ក្លិប​រស្មី​កុមារកំព្រា​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៧១ គីឡូក្រាម​ក្នុងខណៈដែល​អ្នក​ប្រដាល់​រៀវ ចំណាប់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហេង ពន្លឺ​ក្លិប​ព្រៃទទឹង​កីឡា​នោះ ។​