ហេង សំរាំងវិលមកកាន់សង្វៀនប្រដាល់វិញ

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើងចាស់​ហេង សំរាំង​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​បាន​វិល​មករក​ការប្រកួត​វិញ​ហើយ​ បន្ទាប់ពី​បាត់​មុខ​ប្រមាណ​ជា​១០​ឆ្នាំ​ទៅហើយនោះ ។​

​    ​នៅ​យប់​ថ្ងៃទី​២៧​ធ្នូ​នេះ​លើស​ង្វៀន SEA-TV ហេង សំរាំង នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា​គឺ​ឡេះ តើក​ក្លិ​ពុទ្ធ​សេរី​វង្ស ។​អតីតកាល​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ខ្លាំង​ដូចគ្នា​គ្រាន់តែ​សំរាំង​បាត់​មុខ​មួយរយៈ​ពេល​វែង ឯ ឡេះ តើក​ប្រកួត​រហូត​ហើយ​ថែមទាំង​បង្កើតបាន​ស្នៀត​ពិសេស​ថ្មីៗ​ជាច្រើន​ទៀតផង​ ពិសេស​ស្នៀតរ​ញ៉េ​រ​ញ៉ៃ ។​

​    ​សំរាំង​កំពស់​របស់គេ​ចាញ់​ប្រៀប​ឡេះ តើក​តែ​អ្នក​ប្រដាល់​រូបនេះ​រហ័ស និង មាន​ចលនា​វាយលុក​បាន​លឿន​តែ​សម្រាប់​ពេលនេះ​មិនដឹងថា​គេ​នៅ​ល្អ​ដូច​ពីមុន ឬ យ៉ាងណា​នោះទេ ។​ចំពោះ​ឡេះ តើក​គេ​នៅតែ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​បាន​គ្រាន់បើ​ដដែល ។​ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​រស់ វិបុល​ក្លិប​សាល​វ័​ន្ដ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ម៉ន រដ្ឋា​ក្លិប​ការិយាល័យ​ទី ៥ កងទ័ព​ជើងគោក​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​វិបុល​ស្គាល់​សង្វៀន​ប្រដាល់​ក្រោយ​រដ្ឋា​ទេ​តែ​គេ​ហាក់ដូច​ជាមាន​ការរីក​ ចម្រើន​លឿន​ណាស់ ។​មួយរយៈ​នេះ​មាន​អ្នក​ប្រដាល់​ជើងចាស់​មិនតិច​ទេ​ដែល​ត្រូវ​វិបុល​ផ្ដួល​ បាន គេ​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វាយលុក​ជាង​ការពារ​មិន​តែប៉ុណ្ណោះ​ជង្គង់ និង កែង​របស់គេ​ជា​អាវុធ​ដែលមាន​ប្រសិទ្ធិភាព​បំផុត ។​

​    ​ចំពោះ​រដ្ឋា​ក៏​មិនមែនជា​អ្នក​ប្រដាល់​ដែល​ស្រួល​បង្ក្រាប​ដែរ ។ ជាមួយនឹង​ការ​វ៉ៃ​មិន​ច្រឡោត​នោះគេ​តែងតែ​ប្រើ​ភាព​អត់ធ្មត់​ដើម្បី​យកឈ្នះ​ គូប្រកួត​ក្នុងខណៈដែល​គូប្រកួត​ថមថយ​កម្លាំង ។ សម្រាប់​ការជួបគ្នា​នេះ​ទាំងសងខាង​សុទ្ធ​តែមាន​ឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​ ហើយ​បើ​នរណា​ហ៊ាន​មើលស្រាល​គូប្រកួត​ប្រាកដជា​ស៊យ​ធំ​ហើយ ។ ចាំមើល​នរណា​ជា​អ្នកឈ្នះ ?

​    ​ជា វណ្ណា​ក្លិប​អេ​ភូ​ថង​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ណា​ង សុផាន់​ក្លិប​ដួង​សែន​សុខ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​ គីឡូក្រាម ។​ជុំ មីន​ក្លិប​ភា​រម្យ​គុន​ខ្មែរ ប្រកួត​ជាមួយ​មាស សាមឿន​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម និង ។​

​     ​ចំពោះ​ការប្រកួត​ប្រដាល់​សាកល​អាជីព​ដែលមាន ៦ ទឹក​នោះ​អាង ខេ​ម ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡេង វាសនា​ក្លិប​ឥន្ទ្រី​យ៍​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ។​