បាក់បង្គោលភ្លើង សង្កត់​កម្មករ​ពីរនាក់ ​នៅក្រុមហ៊ុន​ ទទួលម៉ៅការ EM ស្លាប់​នៅកោះញែក​

មណ្ឌលគិរី៖ មនុស្សពីរនាក់ បំរើការងារនៅក្រុមហ៊ុន EM ទទួលម៉ៅការ ខាងអគ្គីសនីត្រូវបាន បង្គោលភ្លើងបាក់សង្កត់ ស្លាប់ភ្លាមៗ នៅនិងកន្លែងគ្រា ដែលពួកគេឡើង អូសខ្សែភ្លើង លើបង្គោលនោះ។ ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង៤ រសៀល នាទីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៥ ស្ថិតក្នុងភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក កាន់ ពេញ អធិការស្រុកកោះញែកឱ្យដឹងមុននេះបន្តិចថាៈមុនពេលកើតហេតុកម្មករ ទាំងពីរបានឡើងលើបង្គោលភ្លើង ដើម្បីអូសខ្សែភ្លើងតាមផ្លូវក្នុងស្រុកកោះញែក ស្រាប់មានសេចក្តីរាយការណ៍ មកថាមានមនុស្សចំនួនពីរនាក់ ត្រូវបានស្លាប់ដោយាសារ បាក់បង្គោលភ្លើងសង្កត់ ជនរងគ្រោះបានស្លាប់ ក្នុងហេតុការណ៍ នោះទីមួយឈ្មោះសាន សុធន់ភេទប្រុសជនជាតិខ្មែរ មានអាយុ 24ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកតា ឃុំពាមទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែងទីពីរ យាម សុឃាម ភេទប្រុសអាយុ 15ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកោះកុង ក្នុងក្រងខេមរៈភូមិន្ទ សពទាំងពីរត្រូវបានតំណាង ក្រុមហ៊ុននិងសាច់ញាត្តិ នាំយកសពមកកាន់ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីចាត់ធ្វើបុណ្យតាមប្រពៃណី។

សូមជំរាបថាយោងតាមការបញ្ជាក់ពី សមត្ថកិចត្រូវបាន មហាជនដាក់ការសង្ស័យថា កម្មករស្លាប់ទីពីរអាចពុំទាន់ គ្រប់អាយុធ្វើការ នៅឡើយទេ  សូមស្នើរឱ្យ ក្រសួងពាក់ព័ន្ធ ជួយស្រាវជ្រាវនិងសួរនាំ លោកប្រធានក្រុមហ៊ុន ខាងលើនិងចាត់ការ តាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនខាងលើនោះផង៕

បាក់បង្គោលភ្លើង សង្កត់​កម្មករ​ពីរនាក់ ​នៅក្រុមហ៊ុន​ ទទួលម៉ៅការ EM ស្លាប់​នៅកោះញែក​
បាក់បង្គោលភ្លើង សង្កត់​កម្មករ​ពីរនាក់ ​នៅក្រុមហ៊ុន​ ទទួលម៉ៅការ EM ស្លាប់​នៅកោះញែក​
បាក់បង្គោលភ្លើង សង្កត់​កម្មករ​ពីរនាក់ ​នៅក្រុមហ៊ុន​ ទទួលម៉ៅការ EM ស្លាប់​នៅកោះញែក​
បាក់បង្គោលភ្លើង សង្កត់​កម្មករ​ពីរនាក់ ​នៅក្រុមហ៊ុន​ ទទួលម៉ៅការ EM ស្លាប់​នៅកោះញែក​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត