ចាប់ខ្លួន​ក្រុម​ចោរប្លន់ ​ប្រដាប់​អាវុធ​៣​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម និង​ម៉ូតូ​២​គ្រឿង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ និង​កាច់​សោ​.​ក​ម៉ូតូ​៣​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ ជ័យ ចាប់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ធ្នូ ២០១៥ នៅ​ចំ​ណុ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ ឱ វា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ឃុំ​ជ្រៃ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​, ២-​ឈ្មោះ កែវ កឹ​ម ហៅ​កណ្តុរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង ៣-​ឈ្មោះ រិ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្លា​កែ​ត ឃុំ​គរ​គី ស្រុក​គៀនស្វាយ ខេត្តកណ្តាល ។ ខណៈ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​កាំភ្លើងខ្លី​១​ដើម និង​ម៉ូតូ​២​គ្រឿង​ផង​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ចាប់ខ្លួន​ក្រុម​ចោរប្លន់ ​ប្រដាប់​អាវុធ​៣​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម និង​ម៉ូតូ​២​គ្រឿង

ចាប់ខ្លួន​ក្រុម​ចោរប្លន់ ​ប្រដាប់​អាវុធ​៣​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម និង​ម៉ូតូ​២​គ្រឿង
ចាប់ខ្លួន​ក្រុម​ចោរប្លន់ ​ប្រដាប់​អាវុធ​៣​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម និង​ម៉ូតូ​២​គ្រឿង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត