ឆា​សាច់មាន់​គ្រាប់ស្វាយចន្ទី

*​​គ្រឿងផ្សំ
-​សាច់​ទ្រូង​មាន់ ឬ ភ្លៅ កន្លះ​គីឡូក្រាម (​កាប់​ជា​ដុំៗ​មាន​ទំហំ​សមល្មម )
-​ម្សៅ​មី ២ ស្លាបព្រា​បាយ​
-​ទឹកសៀង ៥ ស្លាបព្រា​បាយ​
-​ទឹក​អយ​ស្ទ័​រ ៣ ស្លាបព្រា​បាយ​
-​ប្រេងល្ង ២ ស្លាបព្រា​បាយ​

-​ទឹក ៤ ស្លាបព្រា​បាយ​
-​ប្រេងឆា ឬ ប្រេង​បន្លែ ២ ស្លាបព្រា​បាយ​
-​ខ្ទឹមស​ចិញ្ច្រាំ ១ ស្លាបព្រា​បាយ​
-​ខ្ទឹមបារាំង ១ ឬ ២ មើម (​ហាន់​ជា​កង់ៗ ប្រវែង ១ សង់ទីម៉ែត្រ )
-​គ្រាប់ស្វាយចន្ទី​លីង ១ ឬ ២ ចានចង្កឹះ (​លីង​ជាមួយ​អំបិល ឬក៏​មិនបាច់​ដាក់​ក៏បាន ) ។​

*​វិធី​ធ្វើ​
១ – ចាក់​លាយ​ទឹកសៀង ទឹក​អយ​ស្ទ័​រ ប្រេងល្ង ម្សៅពោត និង ទឹក​បញ្ចូល​គ្នា កូរ​ឲ្យ សព្វ​ក្នុង​កូនចាន​ដែក​មួយ រួចហើយ​ដួស​យកតែ ៣ ស្លាបព្រា​បាយ​មក​ស្រោច​លើ​សាច់មាន់​ដែល បាន​កាប់​រួច បន្ទាប់មក​ចាប់ផ្តើម​ក្រឡុក​កូរ​ឲ្យ​សព្វ រួច​ទុកចោល​ប្រហែល ២០ នាទី ។​
២ – ចូលដល់​ដំណាក់កាល​ចម្អិន អ្នក​ត្រូវ តែ​បើកភ្លើង​ក្នុង​កម្រិត​សមល្មម មិន​ខ្លាំង​ហើយ ក៏​មិនតិច​ពេក​ដោយ​ចាក់​ប្រេងឆា​ចូល​បំពង​ជាមួយ ខ្ទឹមស ប្រហែលជា ១៥ វិនាទី រួចហើយ​ទើប​ដាក់ ខ្ទឹមបារាំង​ចូលទៅក្នុង​ខ្ទះ​កូរ​ត្រឡប់​ចុះឡើង​ប្រហែល ១ នាទី ។​

៣ – ចាក់​សាច់មាន់​ដែល​បាន​ប្រឡាក់​ជាមួយ គ្រឿង​ខាងលើ​ចូលទៅក្នុង​ខ្ទះ ហើយ​ចម្អិន​វា​ទាល់ តែ​សាច់មាន់​ប្រែ​ទៅជា​ពណ៌​លឿង ( ប្រហែល ២ នាទី ) ទើប​ចាក់ទឹក​គ្រឿងផ្សំ​ដែល​នៅសល់ (​បន្ទាប់ពី​បាន​ស្រោច​នៅលើ​សាច់មាន់ ) ជាមួយ នឹង​គ្រាប់ស្វាយចន្ទី​ចូលទៅក្នុង​ខ្ទះ​កូរ​ត្រឡប់​វា​ឲ្យ សព្វ​រួច​ទុក​នៅលើ​ភ្លើង​ទាល់តែ​សាច់មាន់​ចូលជាតិ ល្អ​ទើប​ដាក់ចុះ​ពី​ចង្ក្រាន នោះ​យើង​នឹង​បាន​ម្ហូប​មួយ​មុខ​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសា​ហើយ ៕

ឆា​សាច់មាន់​គ្រាប់ស្វាយចន្ទី