តែងតាំង​លោក ចាន់ វ៉ាន់​ធឿន ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​សម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង លោក ចាន់ វ៉ាន់​ធឿន អនុប្រធាននាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ ជំនួស​តំណែង​លោក ជា សុ​មេធី អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល​នៃ​គណៈ អភិបាលខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥៕ ខាងក្រោម​ជា​អនុក្រឹត្យ​តែងតាំង​៖

តែងតាំង​លោក ចាន់ វ៉ាន់​ធឿន ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​