កម្មករ​ក្រុមហ៊ុន​EM២​នាក់​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់ ខណៈ​ឡើង​អូស​ខ្សែភ្លើង​

​ដោយ​៖​សំណាង​

​ខេត្តមណ្ឌលគិរី​៖​មនុស្ស​ពីរ​នាក់​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង គ្រា​ដែល​ឡើង​អូស​ខ្សែភ្លើង​នៅលើ​បង្គោល​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៤ និង​០០​នាទី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២១០៥ ស្ថិត​ស្ថិត​ក្នុងភូមិ​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អ្នកស្លាប​ទាំងពីរ​នាក់​ជា​កម្មករ​បំរើការ​ងារ​នៅ​ក្រុមហ៊ុន​EM ទទួល​ម៉ៅការ​ខាង​អគ្គិសនី​។ ដោយឡែក​លោក កាន់ ពេញ អធិការ​ស្រុក​កោះ​ញែក​ឱ្យដឹងថា មុនពេល​កើតហេតុ​កម្មករ​ទាំង​ពីរបាន​ឡើងលើ​បង្គោល​ភ្លើង​ដើម្បី​អូស​ខ្សែភ្លើង​តាមផ្លូវ​ក្នុងស្រុក​កោះ​ញែក​ស្រាប់តែ​បង្គោល​ភ្លើង​បាន​បាក់​សង្កត់​ជនរងគ្រោះ​ស្លាប់​តែម្តង​។​លោក​បន្តថា ជនរងគ្រោះ​ទីមួយ​ឈ្មោះ សាន សុ​ធន់ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ទី​ពីរ​ឈ្មោះ យាម សុ​ឃា​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង ក្នុង​ក្រុង​ខេមរភូមិន្ទ ។ លោក​អធិការ​បញ្ជាក់ថា សព​ទាំងពីរ​ត្រូវបាន​តំណាង​ក្រុមហ៊ុន និង​សាច់ញាតិ​នាំយកទៅ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួរ​បញ្ជាក់ថា យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ត្រូវបាន​មហាជន​ដាក់​ការសង្ស័យថា កម្មករ​ស្លាប់​ទី​ពីរ​អាច​ពុំទាន់​គ្រប់​អាយុ​ធ្វើការ​នៅឡើយ​ទេ សូម​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ និង​សួរនាំ​លោក​ប្រធាន​ក្រុមហ៊ុន​ខាងលើ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ខាងលើ​នោះ​ផង​៕

កម្មករ​ក្រុមហ៊ុន​EM២​នាក់​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់ ខណៈ​ឡើង​អូស​ខ្សែភ្លើង​
កម្មករ​ក្រុមហ៊ុន​EM២​នាក់​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់ ខណៈ​ឡើង​អូស​ខ្សែភ្លើង​