ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​

តារាចម្រៀង ហង្ស សុជាតា បាន​បន្សាត់​ខ្លួន​ចេញពី​ឆាក​តន្ត្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​នាង​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ឡើយ​។ នាង​ទើបតែ​បង្ហាញ​វត្តមាន​ជាថ្មី នៅ​ស្ថានីយ​ទូរ​ស្សន៍​ក្នុង​កម្មវិធី “​តន្ត្រី​យុវវ័យ​”​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នាង​បាន​ត្អូញត្អែរថា រហូតមកដល់​ពេលនេះ ពុំមាន​ផលិតកម្ម​ណាមួយ​ហៅ​នាង​ធ្វើ​កិច្ចសន្យា​ច្រៀង​ឡើយ ។​ ក្រោយពី​ផលិតកម្ម​ស្ប៉ា​ក បាន​បិទទ្វារ​អស់​រយៈពេល​ជិត​ដប់ឆ្នាំ​មក​នោះ តារាចម្រៀង ហង្ស សុជាតា ក៏​មិនបាន​ទៅធ្វើ​កិច្ចសន្យា​ច្រៀង​នៅ​ផលិតកម្ម​ណា​ផ្សេងទៀត​ដែរ ។

ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​

បញ្ហា​នេះ​ក៏​មិនទាន់​ដឹងថា រឿង​ពិត​យ៉ាងណា​នោះដែរ ភាគច្រើន​នៅពេល​ផលិតកម្ម​បិទទ្វារ ឬ បញ្ចប់​កិច្ចសន្យា​នោះ ពួកគេ​តែងតែ​ស្វះ​ស្វែងរក​ទ្រនំ​ថ្មី​ជ្រកកោន ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​មិនឱ្យ​បាត់​ពី​ឆាក​សិល្បៈ ។ ដោយឡែក សម្រាប់ ហង្ស សុជាតា ដែល​គេ​ស្គាល់​ថា នាង​ជា​អ្នកចម្រៀង​ម្នាក់​មាន​សំឡេង​ពិ​រោះ និង ច្រៀង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​បានល្អ​នោះ បែរជា​សំងំ​លាក់ខ្លួន​មិន​ចូល​ច្រៀង​នៅ​ផលិតកម្ម​ថ្មី​ទៅវិញ ។​

ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​

ការបង្ហាញ​ខ្លួន​ជាថ្មី​លើ​ឆាក​តន្ត្រី​នេះដែរ ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ “​ប្រជាប្រិយ​” ហង្ស សុជាតា មិនបាន​ប្រាប់​ពី​ការលាក់ខ្លួន​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នោះទេ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​វិញ នាង​បាន​ប្រាប់ថា រយៈពេល​ដែល​នាង​មិនសូវ​បានបង្ហាញ​វត្តមាន​នេះ នាង​ក៏​ចង់​ចូលធ្វើ​កិច្ចសន្យា​ច្រៀង​នៅតាម​ផលិតកម្ម​ដូច​គេឯង​ដែរ ប៉ុន្តែ​ពុំមាន​ផលិតកម្ម​ណា​ហៅ​នាង​ឡើយ ដូច្នេះហើយ​នាង​ចេះតែ​សំងំ​នៅ​ស្ងៀម​ទៅ ។

ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​

ហង្ស សុជាតា បន្តថា ព្រោះតែ គ្មាន​ផលិត​កម្មណា​គេ​ហៅ​នាង​ធ្វើ​កិច្ចសន្យា​នោះ ពេលនេះ នាង​ក៏បាន​វិល​មក​ធ្វើ​បទ​ចម្រៀង​ផ្ទាល់ខ្លួន​បាន​ចំនួន​ពីរ​បទ​ចេញ​នៅក្នុង Youtube ព្រោះ​នាង​ក៏​ចង់​បង្ហាញមុខ​នៅតាម​កម្មវិធី​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ជាថ្មី​ដែរ ព្រោះ​ខ្លាច​ទស្សនិកជន​ភ្លេចមុខ ។ ម្យ៉ាងទៀត​នាង​ក៏មាន​ពេលទំនេរ​ច្រើនជាង​មុន​ផងដែរ ។​ ​ស្របគ្នា​នឹង​ការបញ្ជាក់​ប្រាប់​ពី​អាជីព​សិល្បៈ​នេះដែរ អ្នកយកព័ត៌មាន​យើង ក៏បាន​សួរនាំ​ពី​ជីវិត​ឯកជន​តារាចម្រៀង​រូបនេះ​ផងដែរ ប៉ុន្តែ​នាង​បាន​ប្រាប់ថា ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់ខ្លួន នាង​សុំ​មិន​និយាយ​នោះទេ ។

ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​

ដូច្នេះ​ធ្វើ​ឲ្យ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​នាង​នៅតែ​ស្ថិត​ជា​អាថ៌កំបាំង​ដដែល ។ ​ដោយឡែក​នៅពេល​សួរនាំ​ពី​ការងារ​រកស៊ី​ក្រៅពី​អាជីព​សិល្បៈ​វិញ ហង្ស សុជាតា បាន​ប្រាប់ថា នៅពេលនេះ​នាង​មិនទាន់បាន​បើកមុខ​របរ​អ្វី​ទៀត​នោះទេ បន្ទាប់ពី​ហាង​លក់​សម្លៀកបំពាក់​របស់​នាង​បាន​បិទទ្វារ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​នោះ​។ ពេលនេះ នាង​ក៏មាន​គម្រោង​ចង់​បង្កើត​មុខរបរ​រកស៊ី​ថ្មី​មួយទៀត​ដែរ ប៉ុន្តែ​លទ្ធផល​ជាក់ស្តែង​មិនទាន់​ចេញ នាង​ក៏​មិន​ចង់​និយាយ​មុន​ដែរ ខ្លាច​ធ្វើ​មិនបាន​ដូច​ពាក្យ​នាំ​ឱ្យគេ​វាយតម្លៃ​នាង​ថា ចេះតែ​និយាយ​គ្មាន​ការពិត ។​

ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​

​គួរ​រំឭក​ដែរ​ថា ពាក់ព័ន្ធ​ព័ត៌មាន​ស្នេហា តារាចម្រៀង ហង្ស សុជាតា ក៏មាន​ព័ត៌មាន​ថា តារា​រូបនេះ ធ្លាប់បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារាចម្រៀង​លោក ហេង ពិ​ទូ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ រហូតដល់​មានកូន​ជាមួយគ្នា​ថែមទៀត​ផង​។ ប៉ុន្តែ​មកដល់ពេលនេះ ទំនាក់ទំនង​ស្នេហា​រវាង​តារាចម្រៀង​មួយគូ​នេះ​មិនដឹងថា​ឈានដល់​ដំណាក់​កាលណា​នោះទេ តែ​ចុង​ក្រោយនេះ​មាន​ពត៌មាន​ថា ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរបាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​ពាក់ព័ន្ធ​នឹង​រឿងនេះ ហង្ស សុជាតា បាន​ព្យាយាម​មិន​ឆ្លើយតប​ឡើយ ៕ ​ចន្ថា

ហង្ស សុជាតា ត្អូញ​គ្មាន​ផលិតកម្ម​ហៅ​ចុះកិច្ចសន្យា​