បុរស​ធាត់​ជាង​គេ​លើ​លោក បាត់​បង់​ជីវិត​ក្រោយ​ទទួល​បាន​អាវ​ពី Ronaldo ២​ខែ​


បុរស​ធាត់​ជាង​គេ​លើ​លោក បាត់​បង់​ជីវិត​ក្រោយ​ទទួល​បាន​អាវ​ពី Ronaldo ២​ខែ​

បុរស​ធាត់​ជាង​គេ​លើ​លោក ដែល​មាន​ទម្ងន់​ខ្លួន​ធ្ងន់​បំផុត​​រហូត​ដល់​ទៅ ៤៤៤,៥​គីឡូក្រាម បាន​បាត់​បង់​ជីវិត​នៅ​អាយុ ៣៨​ឆ្នាំ ក្រោយ​ទទួល​បាន​អាវ​ភ្ជាប់​ហត្ថលេខា​លើក​ទឹក​ចិត្ត​​ឲ្យ​សម្រក​ទម្ងន់​ពី​កីឡាករ Cristiano Ronaldo ២​ខែ​ប៉ុណ្ណោះ។

 

បុរស​ធាត់​ជាង​គេ​លើ​លោក បាត់​បង់​ជីវិត​ក្រោយ​ទទួល​បាន​អាវ​ពី Ronaldo ២​ខែ​

 

បុរស​ដែល​ធាត់​ជាង​គេ​លើ​លោក​មាន​ឈ្មោះ Andres Moreno រស់​នៅ​រដ្ឋ Sonora ប្រទេស​ម៉ិកស៊ីកូ។ Andres បាន​ស្លាប់​ចំ​ថ្ងៃ​គ្រិស្តស្មាស ខណៈ​ពេល​កំពុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ត្រឹម​អាយុ ៣៨​ឆ្នាំ ដោយ​សារ​គាំង​បេះ​ដូង​នៅ​លើ​រថយន្ត​សង្គ្រោះ​​​បន្ទាន់។ បុរស​ធាត់​ជាង​គេ​រូប​នេះ មាន​ទម្ងន់​ខ្លួន​ធ្ងន់​បំផុត​រហូត​ដល់​ទៅ ៤៤៤,៥​គីឡូក្រាម ប៉ុន្តែ​លោក​បាន​ស្រក​នៅ​ត្រឹម ៣១៧,៥​គីឡូក្រាម​នា​ពេល​ស្លាប់។

 

កាល​ពី​ជិត ២​ខែ​មុន លោក Andres Moreno បាន​ស្រក់​ទឹក​ភ្នែក និង​តាំង​ចិត្ត​ថា​ប្រឹង​សម្រក​ទម្ងន់​បន្ថែម​ទៀត បន្ទាប់​តារា​ឆ្នើម​របស់​ក្រុម​ស្ដេច​ស Real Madrid កីឡាករ Cristiano Ronaldo បាន​ផ្ញើ​អាវ​មាន​ហត្ថលេខា​មួយ​ដល់​លោក ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ក្រោយ​វះ​កាត់​សម្រក​ទម្ងន់​លើក​ទី១ ទទួល​បាន​ជោគ​ជ័យ។ នា​ពេល​នោះ Andres ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​បាន​ពោល​ពាក្យ​ថា៖ «ខ្ញុំ​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ពិសេស​គឺ Ronaldo ដែល​ចាប់​អារម្មណ៍​លើ​ខ្ញុំ»។

 

ក្ដី​ស្រមៃ​របស់​បុរស​ធាត់​ជាង​គេ​លើ​លោក​រូប​នេះ គឺ​ចង់​ស្រក​ទម្ងន់​​នៅ​សល់​ត្រឹម ៧៩​គីឡូក្រាម ដើម្បី​រៀបការ​កសាង​អនាគត​គ្រួសារ​ដូច​មនុស្ស​ធម្មតា​ដទៃ​ទៀត ប៉ុន្តែ​បំណង​នោះ​មិន​ទាន់​បាន​សម្រេច​ផង លោក​ក៏​ត្រូវ​លា​ចាក​លោក​ទាំង​វ័យ​ក្មេង៕

 

បុរស​ធាត់​ជាង​គេ​លើ​លោក បាត់​បង់​ជីវិត​ក្រោយ​ទទួល​បាន​អាវ​ពី Ronaldo ២​ខែ​
បុរស​ធាត់​ជាង​គេ​លើ​លោក បាត់​បង់​ជីវិត​ក្រោយ​ទទួល​បាន​អាវ​ពី Ronaldo ២​ខែ​

 

ចុចអាន៖ Ronaldo ផ្ញើ​អាវ​ឲ្យ​បុរស​ធាត់​បំផុត​លើ​លោកដែល​ទទួល​ការ​វះកាត់

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Daily Mail