អនុសាខា​កាកបាទក្រហម ស្រុក​ជុំ​គី​រី ទទួលបាន​ជិត​៣០​លាន​រៀល សម្រាប់​ជួយ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​

ភ្នំពេញ: អនុសាខា​កាកបាទក្រហម​ស្រុក​ជុំ​គី​រី រៃអង្គាស​ថវិកា ពី​សមាជិកភាព សរុប​បាន​ចំនួន​ជិត​៣០​លាន​រៀល ដែល​នេះ​ជា តួលេខ​បឋម សម្រាប់​ជួយ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌រ​បស់​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជុំ​គី​រី​។​

​ពិធី​ប្រគល់​ថវិកា​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០១៥​កន្លងមកនេះ​ក្រោម​អធិបតីភាព​លោក​នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​នៅ​សាលាស្រុក​ជុំ​គី​រី ខេត្តកំពត ស្ថិតនៅ​ខេត្តកំពត​។

​លោក ខៀវ រិទ្ធី​ភ័​ណ្ឌ អភិបាលស្រុក​និង​ជា​ប្រធាន​កិ​ក្តិ​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជុំ​គី​រី​បាន​មានប្រសាសន៍ថា ក្នុង​គោលដៅ​បម្រើ​សកម្មភាព​មនុ​ស្សធ​ម៏​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ក្នុងស្រុក​ជុំ​គី​រី យើង​តែងតែ​បានរៀបចំ​ពិធី​ប្រគល់​ថវិកា​សមាជិកភាព នេះ​ជា​រៀងរាល់ឆ្នាំ​ដោយ​ទទួលបាន​នូវ​ការគាំទ្រ​ពី ព្រះសង្ឃ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ និង​សប្បុរសជន​នានា នៅ​ទូទាំង​ស្រុក​។​

​លោក​បាន​បន្តថា​ជាមួយគ្នានេះ​យើង​ក៏បាន​ពង្រឹង បណ្ដាញ​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ស្រុក​ជុំ​គី​រី​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​សប្បុរសជន​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គ្រោះ​បឋម​ដល់​ជន​ងាយ​រងគ្រោះ​ក្នុង​គ្រោះមហន្តរាយ ខ្យល់ព្យុះ រន្ទះបាញ់ ភ្លើង​ឆេះ​ផ្ទះ និង​ជម្ងឺឆ្លង​រាតត្បាត​ផ្សេងៗ ព្រមទាំង​បាន​ជួយ​ជួសជុលផ្ទះ​ជួន​គ្រួសារ​ជនពិការ ចែក​ម៉ាស៊ីនដេរ​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​និង​ចូលរួម លុបបំបាត់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ផងដែរ​។

​នា​ឪ​កាស​នោះ​ក្រៅពី​ជម្រាបជូន​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​លោក នឹម ច័ន្ទ​តារា បាន​សម្តែង​នូវ​ក្ដី​អបអរ​សារ​ទ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជុំ​គី​រី​ដែល​បាន​ប្រើប្រាស់​កម្លាំង​សរុប​មធ្យោបាយ​សរុប​ក្នុងការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈមមុខ​នានា​របស់​ជន​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយធម្មជាតិ​និង​បង្កឡើង​ដោយ​មនុស្ស​ដោយ​មិនមាន​ការរើសអើង​ប្រកាន់​នឹ​ន្នា​ការ​នយោបាយ​នោះឡើយ​។​

​លោក​តំណាងរាស្ត្រ​បាន​មាន​ប្រសា​ស​ន៏​ថា​ពិធី​ប្រគល់​ថវិកា​សមាជិកភាព របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​នៅពេលនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​វ​ប្បធ​ម៍​នៃ​ការចែករំលែក​ទៅដល់​កូនចៅ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ​ឲ្យ​មាន​ស្មារតី​រួបរួមសាមគ្គី​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​ជួប​គ្រោះអាសន្ន​អន់ក្រ ។​

​ជាមួយគ្នា​នោះ​លោក​នឹម ច័ន្ទ​តារា​ក៏បាន​លើកឡើង​ដែលថា​សុខភាព​ល្អ​គឺជា​ដើមទុន​ដ៏​សំខាន់​របស់​មនុស្ស​គ្រប់​រួប ដូចនេះ​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​និង​ជាប់​ជាប្រចាំ ក្នុងការ​ថែទាំ​សុខភាព​ខ្លួន​យើង​ផ្ទាល់​ក៏ដូចជា​ក្រុមគ្រួសារ​យើង​ផងដែរ​។​

​លោក​បាន​អៈ​អាង​ថា​នឹង​ខិតខំ​អំពាវនាវ​គៀងគរ ថវិការ​សប្បុ​ធ​ម៍ ពី​សប្បុរសជន​នានា​យកមក​ពង្រឹង​និង​បន្ត​ទ្រទ្រង់​សកម្មភាព​មនុស្ស​ធ​ម៍ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជុំ​គី​រី ឲ្យ​ដំណើរការ​ប្រកបដោយ​ចីរភាព​។​

​គួររំលឹកថា​នៅក្នុង​ពិធី​ប្រមូល​ថវិកា​នោះ​គឺ​ទទួល​ថវិកា​សរុប​ចំនួន​២៩​លាន​៦​សែន​៩​ពាន់​រៀល​សម្រាប់​ទ្រទ្រង់​និង​បម្រើ​ដល់​សកម្មភាព​មនុ​ស្សធ​ម៏​របស់​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជុំ​គី​រី ខេត្តកំពត​៕