ស្ត្រីម្នាក់​ ចេញពី​លក់ដូរ​ នៅ​ផ្សារ​ឯករាជ្យ ​១​ជិះម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ ត្រូវ​​ចោរឆក់​កាបូប​​

រាជ​ធានីភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ឯករាជ្យ​១ ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ត្រូវ​ជនសង្ស័យ​ឆក់​កាបូបស្ពាយ​ដាក់​ខាង​មុខ​មិន​បាន​សម្រេច​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​​ខណៈនោះ ​ប្រជាពលរដ្ឋ​​ឃើញ​ដេញ​ចាប់​បានជនសង្ស័យ​ម្នាក់នាំគ្នា​ស្វាគមន៍​​ ស្ទើរ​​ទក់​សាច់​​ទើប​ប្រគល់ ​ឲ្យ​កង​រាជ​​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង៦​​និង៣០​​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែធ្នូ ស្ថិត​​ចំណុច​ដី​ឡូត៍​គ្មាន​លេខភូមិ​ទ្រា​២​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​។

ស្ត្រី​​ម្ចាស់​កាបូប​​ឈ្មោះ សេក ល​ក្ខិ​ណា អាយុ​២៧​​ឆ្នាំ ​ជា​អាជីវករ​នៅ​ផ្សារ​ឯករាជ្យ​ទី​១​ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​ទី៣​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ​ មាន​ទីលំនៅ​ផ្ទះ​លេខ​២២​​អឺ​រ៉ូ ផ្លូវលំ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស នៅ​ក្នុង​កាបូបស្ពាយ​មាន​លុយ​ចំនួន១០​​ម៉ឺន​រៀល និង​ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុ​ងកាឡាក់ស៊ី​ណូ​ត​១ ​ឆក់​មិន​បាន​​សម្រេច​​ទេ​ ដោយសារ​កាបូប​នោះ​​ស្ត្រី​ម្ចាស់​កាបូប​ចងខ្សែ​ជាប់​នឹង​ចង្កេះ​ ។ ចំណែកឯ​ជនសង្ស័យ​ទាំង​ពីរ​នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ឃាត់ខ្លួន​បាន​ម្នាក់​រត់គេច​ខ្លួន​ម្នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1B-1325​ ។

​ស្ត្រី​ម្ចាស់​កាបូប​បានឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់​ចេញពី​លក់ដូរ​នៅ​ផ្សារ​ឯករាជ្យ​ទី​១​ ​​ជិះ​ម៉ូតូ​ម្នាក់ឯង​និង​​ស្ពាយ​កាបូប​​​ចងខ្សែ​កាបូប​ជាប់​នឹង​ចង្កេះ​ដាក់​​ពីមុខ​ និង​យក​អាវ​ចង​គ្រប​ពីលើ​ទៀត​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ ​លុះ​មក​ដល់​ច​ណុ​ច​កើតហេតុ​ក៏​ឃើញ​ជនសង្ស័យមាន​គ្នា​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ក្រោយ​​វ៉ា​ទៅ​ខាង​​ឆ្វេង​​និង​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​​​គាត់​​ ​គាត់​ក៏​ប្រទាញប្រទង់​បណ្តាលឱ្យ​​ដួល​ម៉ូតូ​ទាំង​២​គ្រឿង ​ហើយ​​ក៏​​ស្រែ​ឆោឡោ​ថា​«ចោរៗ» ឆក់​កាបូប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដេញចាប់​បាន​ម្នាក់​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​​ស្ទើរទ្រម​ខ្លួន ​និង​ម៉ូតូ​មួយគ្រឿង ​ប្រគល់​ឱ្យ​កង​រាជ​អា​វុ​ធានី​ភ្នំពេញ ចំណែក​បក្ស​គេ​ម្នាក់​ទៀត​រត់គេច​ខ្លួន​ចូល​ក្នុង​ដីឡូត៍​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ​ស្ត្រីម្ចាស់​កាបូប​​មិន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ​ ដោយ​និយាយ​ថា​ប្រគល់​ទៅ​ឱ្យ​​សមត្ថ​កិច្ចចាត់ការ​ចុះ​កុំឱ្យ​​នាំ​ជាប់រវល់​ឡើង​តុលាការ​ចុះ​​ឡើង​នាំ​ខាត​ពេល​រង​ស៊ី​ពួក​គាត់ ៕

ស្ត្រីម្នាក់​ ចេញពី​លក់ដូរ​ នៅ​ផ្សារ​ឯករាជ្យ ​១​ជិះម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ ត្រូវ​​ចោរឆក់​កាបូប​​
ស្ត្រីម្នាក់​ ចេញពី​លក់ដូរ​ នៅ​ផ្សារ​ឯករាជ្យ ​១​ជិះម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ ត្រូវ​​ចោរឆក់​កាបូប​​
ស្ត្រីម្នាក់​ ចេញពី​លក់ដូរ​ នៅ​ផ្សារ​ឯករាជ្យ ​១​ជិះម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ ត្រូវ​​ចោរឆក់​កាបូប​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត