សូម​បញ្ឈប់​ភ្លាម រាល់​ពេល​ចូល​គេង​ជាមួយ​នឹង​សក់​នៅសើម!

ជឿជាក់ថា ប្រាកដជាមាន ប្រិយមិត្ត មួយចំនួន ធ្លាប់ចូលគេង ទាំងសក់ នៅសើមខ្លះៗ ហើយក៏មាន ប្រិយមិត្ត ខ្លះទៀត កំពុងតែ ធ្វើសកម្មភាព បែបនេះ ជាប្រចាំថ្ងៃ ផងដែរ។ យ៉ាងណាមិញ តើអ្នកមាន ដឹងទេថា ការចូលគេង ទាំងដែលសក់ នៅសើម (ទោះសើមខ្លះៗ ក៏ដោយ អោយមាន ជាតិទឹក) បែបនេះ អាចធ្វើអោយ មានរឿងអ្វី កើតឡើងខ្លះ?

សូម​បញ្ឈប់​ភ្លាម រាល់​ពេល​ចូល​គេង​ជាមួយ​នឹង​សក់​នៅសើម!

ខាងក្រោមនេះ ជាផលប៉ះពាល់ មួយចំនួន ដែលបណ្តាល មកពី ការចូលគេង ទាំងដែលសក់ នៅសើម៖

  • ធ្វើអោយផ្សិតរីកលូតលាស់

ដូចដែល លោកអ្នកធ្លាប់បានដឹងអញ្ចឹង គឺថា ខ្នើយកើយ គឺជាវត្ថុមួយ ដែលងាយអោយ បាក់តេរី ជាច្រើនប្រភេទ រីកធំធាត់ នៅក្នុង វាបាន ក៏ព្រោះតែវា សំបូរទៅដោយ កំទេចធូលី ល្អិតៗ និងកោសិកា ស្បែកងាប់ យ៉ាងច្រើន។ ដូចនេះហើយ ប្រសិនបើ សារធាតុ ទាំងនោះ ប៉ះនឹងទឹក ញឹកញាប់នោះ វាអាចនឹង​ ធ្វើអោយមាន ផ្សិតដុះ តែម្តង។

  • ធ្វើអោយឈឺក្បាល

ជាទូទៅ សីតុណ្ហភាព រាងកាយរបស់ មនុស្សយើង ថយចុះ អាស្រ័យ ទៅលើ សីតុណ្ហភាព នៅក្នុង បន្ទប់គេង។ ហើយដោយសក់ របស់អ្នក សើមទៀតនោះ សីតុណ្ហភាព នៃក្បាល របស់អ្នក មិនអាច សម្របទៅតាម សីតុណ្ហភាព នៃរាងកាយ របស់អ្នក បានទេ ដែលនេះហើយ ជាមូលហេតុ បណ្តាលអោយ អ្នកភ្ញាក់នៅ ពេលពាក់ កណ្តាលអាធ្រាត និងឈឺក្បាល។

  • ប៉ះពាល់ដល់សក់ក្បាល

បញ្ហានេះ នឹងកើតឡើង នៅពេលដែល អ្នកអូស សក់កកិត នឹងខ្នើយកើយ ហើយយូរៗទៅ សកម្មភាព បែបនេះ នឹងធ្វើអោយ សក់របស់ អ្នកបែក និងខូតខាត។

សម្រាប់មិត្តអ្នកអាន នៅទីនេះ តើមានអ្នកណា ធ្លាប់គេងបែបនេះ ដែរឬទេ? សង្ឃឹមថា ក្រោយពីបានអាន រួចហើយ លោកអ្នក នឹងមិន បន្តវា ឬចៀសវាង ពីការធ្វើវា​ នោះទេ។

  • ដោយ: Mai
  • 9:18 AM, 27 December
  • ប្រភព: Healthy Food Team
  • Tag: សុខភាព
  • សូម​បញ្ឈប់​ភ្លាម រាល់​ពេល​ចូល​គេង​ជាមួយ​នឹង​សក់​នៅសើម!已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2015/12/27  Category:សុខភាព