រថយន្ត​បុក​ម៉ូតូ​​ ​បណ្តាល​ឱ្យ​បុរស​២នាក់​រង​របួស​​បាក់ជើង​

រាជ​ធានី​ភ្នំពេញ ៖ បុរស​២​​នាក់​ជិះ​​ម៉ូតូ​​​មួយ​គ្រឿង ​ត្រូវ​រថយន្ត​​​បុក​​បាក់ជើង​ទាំង​២​នាក់​ កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ក្បែរ​សាលា​បឋម​សិក្សា​ភូមិ​៦ ​តាម​បណ្តោយ​​ផ្លូវ​២៧១ ស្ថិត​នៅ​ភូមិ​៤ សង្កាត់ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញបុរស​២នាក់​ជិះ​​ម៉ូតូ​​ម៉ាក​ស្គូ​ពី​ ​តាម​បណ្តោយ​​ផ្លូវ​២៧១ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​កើត ​​ក៏​ត្រូវ​​រថយន្ត​​មិន​ស្គាល់ម៉ាក​មួយ​គ្រឿង​​​បើក​បរ​បញ្ច្រាស​ទិស​គ្នា​​បុក​ពេញ​ទំហឹង​បណ្ដា​យឱ្យ​​​រង​របួស​បាក់ជើង​ទាំង​២​នាក់​​តែម្តង​ ​ត្រូវ​បាន​​​រថយន្ត​សង្គ្រោះ​​គ្លីនិក​​ឯកជន​ដឹក​​យក​ទៅ​សង្គ្រោះ ។ ​​ចំណែក​រថយន្ត​បង្ក​​​​បាន​​បន្ថែម​ល្បឿន​បើក​​រត់គេច​បាត់​ ៕​